Sat. Oct 12th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{},"is_sticker":false,"edited_since_last_sticker_save":false,"containsFTESticker":false}

ខេត្តមណ្ឌលគីរី ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរី បានបញ្ជាក់ថា÷ នៅពេលថ្មីៗ នេះមេឈ្មួញចាស់វស្សាឈ្មោះរិទ្ធរូបនេះ ក្រៀងគរបក្ខ ពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុស ច្បាប់ ចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ជៀរ មុខកាត់ធំៗ ក្នុងជម្រកដែនអភិរក្សសត្វព្រៃ សមត្ថកិច្ចអាវុធហត្ថខេត្ត និងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប ។
ប្រជាពលរដ្ឋ បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពីក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធ ទើបមេឈ្មួញនេះដឹកជញ្ជូនបទល្មេីសព្រៃឈើ តាមប្រភេទរថយន្តhighlander និង រថយន្តថុនត្រា ចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រា ឆ្លងដែនទៅ លក់ស្រុក យួន តាមច្រកទ្វារអន្តរជាតិដាក់ដាំ យ៉ាងពេញបន្ទុក។

មួយ​រយៈ​ចុង​ក្រោយ ឈ្មួញ​ឈើ១រូប​នេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត មណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាម​អំ​ពេីចិត្ត​របស់ក្រុមឈ្មួញទាំង នោះ។​

ហេតុនេះ លោក នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជាអ្នកមានសិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃឲ្យឈ្មួញឈ្មោះ រិទ្ធ ដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ទៅលក់ស្រុកយួននៅពេលយប់ ដោយឡែកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលនេះដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន ។

​ការដែលមេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធ ហ៊ានធ្វើអ្វីៗ តាម​ទំនេី​ង​ចិត្តប្រហែលអាងខ្នងមន្រ្តីមានអំណាច ខេត្ត មណ្ឌលគិរី ជា ខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេល​ដែល​លោក ហែម បូណា រ៉ែល មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សាភាព ស្ងៀមស្ងាត់ ។

បញ្ហានេះ លោក ថង សា វុន អភិបាលខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី គួរពិនិត្យឡើងវិញ ភាពមិនប្រក្រតីរបស់លោក នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដាក់ដាំជាអ្នកបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុក មិនចាត់វិវិធានកាបង្ក្រាបឡើយ។

ប្រជាពលរដ្ឋរស់នៅចំណុចភ្នំព្រិច ភូមិម្ពៅ ស្រុកកោះញ៉ែក អំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធាន ធម្មជាតិ ដាក់ការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះក្រុមឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួនតាមច្រក ទ្វារអន្តរជាតិដាក់ដាំ ជាបន្ទាន់ ជៀសវាងព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ មេឈ្មួញ ឈ្មោះ រិទ្ធ។ ដោយ លោក ចាន់ វាសនា

You missed