Sun. Jun 14th, 2026

Author: admin

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួលពាណិជ្ជកម្មក្នុងស្រុក

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួលពាណិជ្ជកម្មក្នុងស្រុក ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សម្រេច នឹងគ្រោងដាក់​ឱ្យ​អនុវត្ត​ការ​លុប​បំបាត់​កម្រៃ​ស្កែន​កុង​តឺន័រ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូល​រួម​ចំណែក​ក្នុង​កាត់​បន្ថយប​ន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើក​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​វិធា​ន​ការ​មុត​ស្រួច​ក្នុង​ការ​បង្ការ និង​បង្រ្កាប​អំពើ​រត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ​ក្នុង​ស្ថាន​ភាព​នៃ​ការ​កើន​ឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និង​អាករ​ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត…

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី…

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានចូលរួមក្ន្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,៦០០គ្រួសារ ស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម…

សាងសង់ផ្ទះស្ងាត់ៗបាន៤០ភាគ%  ម្ចាស់ផ្ទះ មូលបបង្កាច់បង្ខូចជាង ត្រូវបានជាងប្ដឹង ទើបដឹងថា ផ្ទះសាងសង់គ្មានច្បាប់ ថែមទាំបានបន្ទោសអាជ្ញាធរឃុំ មិនប្រាប់ម្ចាស់ផ្ទះឲ្យដឹងផង។

សាងសង់ផ្ទះស្ងាត់ៗបាន៤០ភាគ% ម្ចាស់ផ្ទះ មូលបបង្កាច់បង្ខូចជាង ត្រូវបានជាងប្ដឹង ទើបដឹងថា ផ្ទះសាងសង់គ្មានច្បាប់ ថែមទាំបានបន្ទោសអាជ្ញាធរឃុំ មិនប្រាប់ម្ចាស់ផ្ទះឲ្យដឹងផង។ ផ្ទះមួយកន្លែង ដែលបានសាងសង់ សំណង់ថ្មី ត្រូវបានគេដឹងថា របស់ម្ចាស់ផ្ទះឈ្មោះ ផង់ សារ៉េន ស្ថិតនៅ ភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។បន្ទាប់ពីមានរឿងរ៉ាវកើតឡើង រវាង លោកប្រាក់ រិត ជាមេជាងម៉ៅការសំណង់សាងសង់ផ្ទះ របស់ ឈ្មោះ ផង់ សារ៉េម ក្នុងតម្លៃ…

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម,…

ជប៉ុនបើកទ្វារចូលទីផ្សារលក់អាវុធទៅកាន់ពិភពលោក ក្រោយកែច្បាប់នាំចេញឧបករណ៍ការពារជាតិ

ជប៉ុនប្រកាសបើកទ្វារចូលក្នុងទីផ្សារលក់អាវុធរបស់ពិភពលោក ក្រោយពីការកែប្រែច្បាប់នាំចេញ​ឧបករណ៍ដែលផ្គត់ផ្គង់​លើវិស័យការពារជាតិ ដោយលុបចោលលើការរឹតបន្តឹងលើការលក់អាវុធ​ទៅក្រៅប្រទេស និងធ្វើការបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀតបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ជំហាននេះមានគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិរបស់ជប៉ុន ហើយក៏បង្ហាញថា ជប៉ុនកំពុងផ្លាស់ប្តូរចេញពីគោលនយោបាយសន្តិភាព បន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាម ហើយត្រូវបានកំណត់នូវការប្រើប្រាស់កម្លាំងយោធារបស់ខ្លួន។

ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា

រហូតមកទល់ថ្ងៃនេះ ក្រសួងបរិស្ថានបាននិងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២ ៩៧៧ ៣៥៩ដើម ក្នុងកូនត្នោត ចំនួនជាង១ លានដើម នៅតាមថ្នាលតំបន់ចំនួន៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។ ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង…

សាច់ត្រី បន្លែ និងស៊ុតទា នៅតែបន្តផ្ដល់ជូនយ៉ាងសកម្មចំពោះកងទ័ពជួរមុខ និងពលរដ្ឋភៀសឹកក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

សាច់ត្រី បន្លែ និងស៊ុតទា នៅតែបន្តផ្ដល់ជូនយ៉ាងសកម្មចំពោះកងទ័ពជួរមុខ និងពលរដ្ឋភៀសឹកក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ដ្រីទី១កម្ពុជា, ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តសកម្មភាពប្រមូលកសិផលដែលបានដាំដុះក្នុងមូលដ្ឋាន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងជំរំសុវត្ថិភាព និងកងទ័ពវរៈ២៥២ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំលេខ២ ដែកកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសប្រាសាទតាក្របី ចំនួន១០៥០គីឡូក្រាម និងស៊ុតទាចំនួន១៦២០គ្រាប់។ គួរកត់សម្គាល់ផងដែរថា សកម្មភាពប្រមូលផលបន្លែ និងចែកជូនស្បៀងអាហារខាងលើ គឺសម្រេចបានចំនួន២២…

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះរាជសុខ​ភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ព្រះ​អង្គ​មាន​រាជបន្ទូល​ឆ្លងឆ្លើយ​ជាមួយសម្ដេច​​ ជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែល​​ជា​ទម្លាប់​ធម្មតា​នៃ​អ្នកជំងឺ​ក្រោយ​ការវះកាត់ក៏ដោយ។ តាមរយៈហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​ បានសរសេរយ៉ាងដូច្នេះថា «ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំ​បាន​ចូល​គាល់​សួរ​សុខ​ទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅ​ព្រះ​រាជ​សុខ​ភាព​ព្រះ​អង្គ​បាន​ប្រសើរ​ឡើង​ព្រះអង្គមានរាជបន្ទូល​ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ជា​ធម្មតា​ទោះ​បី​ព្រះអ​ង្គ​ផ្ទុំ​ដាក់​សេរ៉ូម​ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺ​ក្រោយ​ការវះកាត់ក៏ដោយ។» សម្ដេចតេជោបន្តថា តាមរយៈសម្ដេចផ្ទាល់ ព្រះករុណា…

ជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

នៅថ្ងៃទី១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ស្រី១៦៧នាក់ មាន ២៨សញ្ជាតិ រួមមាន ៖ រវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា…

You missed

error: Content is protected !!