Sun. Jun 14th, 2026

Author: admin

ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន,ប្រមុខការទូតកម្ពុជាគូសបញ្ជាក់ពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរពអធិបតេយ្យ និងបូរណភាពទឹកដីធ្វើឱ្យប្រទេសសមាជិកអាចរួមរស់ជាមួយគ្នាដោយសន្តិភាព

ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន,ប្រមុខការទូតកម្ពុជាគូសបញ្ជាក់ពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរពអធិបតេយ្យ និងបូរណភាពទឹកដីធ្វើឱ្យប្រទេសសមាជិកអាចរួមរស់ជាមួយគ្នាដោយសន្តិភាព ភ្នំពេញ៖ ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ, ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរព អធិបតេយ្យ និងបូរណភាពទឹកដី, ការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង, និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ បានធ្វើឱ្យប្រទេសសមាជិកអាស៊ានអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងកសាងតំបន់មួយដែល កំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ តាមរយៈ សារអបអរសាទរ របស់ឯកឧត្តម ប្រាក់ សុខុន…

លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព អញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី < ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ >

លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព អញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី < ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ > នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ឯកឧត្តម រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា…

ក្រសួងអប់រំហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ខណៈបណ្ដាលសាលារៀនកំពុងរឹតបន្តឹង

ក្រសួងអប់រំហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ខណៈបណ្ដាលសាលារៀនកំពុងរឹតបន្តឹង ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vape) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កំពង់ធំ៖ រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពី កងកម្លាំងប្រមាណ ៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត…

នាយឧត្តមសេនីយ៍ផ្កាយមាសបួន សៅ សុខា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍

នាយឧត្តមសេនីយ៍ផ្កាយមាសបួន សៅ សុខា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ នាយការិយាល័យ មេបញ្ជាការកងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានភ្ជាប់ប្រព័ន្ធ Video Conference ទៅសាលាទាំងពីរ និង…

BREAKING NEWS | ថៃបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 ចំនួន ៩គ្រាប់ កំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែងនៅច្រកអូរស្មាច់នៅថ្ងៃនេះ

BREAKING NEWS | ថៃបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 ចំនួន ៩គ្រាប់ កំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែងនៅច្រកអូរស្មាច់នៅថ្ងៃនេះ ឧត្តរមានជ័យ៖ ក្រសួងការពារជាតិកម្ពុជា បង្ហាញការសោកស្តាយបំផុត ខណៈក្នុងអំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែងនៅច្រកអូរស្មាច់ មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក បាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា…

ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូននិវត្តជនមានជីវភាពខ្វះខាត ក្នុងខេត្តបាត់ដំបង

ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូននិវត្តជនមានជីវភាពខ្វះខាត ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន អ.ន.ក.ខេត្ត បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន…

កម្ពុជា-ចិន នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន នាថ្ងៃទី៣០ ខែមេសានេះ

ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន គ្រោងរៀបចំ នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ដទៅនៅខាងជើង ប្រាសាទបាយ័ន ក្រុងអង្គរធំ នាថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦នេះ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា បានជម្រាបជូនគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជនទាំងអស់ ឱ្យបានដឹងថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍…

ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជាមួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប

ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជាមួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ភ្នំពេញ៖ក្នុងឱកាសចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តបង្ហាញអំពីជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេថៃ។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ សហភាពអឺរ៉ុប ដែលស្នើដំឡើងកម្រិតទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុបទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបជាទៀងទាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងក្រៅតំបន់។…

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ជាលើកទីពីរ ក្នុងឆ្នាំ២០២៦នេះ

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ជាលើកទីពីរ ក្នុងឆ្នាំ២០២៦នេះ នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព…

You missed

error: Content is protected !!