Sun. Jun 14th, 2026

Author: admin

មន្ត្រីធ្វើល្អមិនងាយសាប់សូន្យ មន្ត្រីលាក់លៀម ត្រូវតែទទួលរងនៃច្បាប់រហូតមកដល់ម៉ោងនេះហើយ នៅតែមានការលួចនាំចូលជ្រូកដោយខុសច្បាប់ ដែលប្រភពចេញពីប្រទេសថៃ។

មន្ត្រីធ្វើល្អមិនងាយសាប់សូន្យ មន្ត្រីលាក់លៀម ត្រូវតែទទួលរងនៃច្បាប់រហូតមកដល់ម៉ោងនេះហើយ នៅតែមានការលួចនាំចូលជ្រូកដោយខុសច្បាប់ ដែលប្រភពចេញពីប្រទេសថៃ។ ថ្មីៗនេះជ្រូកទាំងនេះ ត្រូវបានមន្រ្តីជំនាញបញ្ជាក់ថា មានក្រុមឈ្មួញបាននាំចូលសត្វ ជ្រូកពីប្រទេសថៃ ដោយឆ្លងកាត់តាមឡាវ ហើយយកមកដល់កម្ពុជា ។ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ ដែលសត្វជ្រូកទាំងអស់នោះ ប្រភពដើមពីថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។ ក្រោយពីមន្ត្រីជំនាញបាន…

អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ

អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការអភិវឌ្ឍរបស់កកម្ពុជាលើគ្រប់វិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃក្ដី។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខដោយជានិច្ចដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី…

សមត្ថកិច្ចបន្តការបង្ក្រាប និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams នៅក្រុងប៉ោយប៉ែត…

សមត្ថកិច្ចបន្តការបង្ក្រាប និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams នៅក្រុងប៉ោយប៉ែត… នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចុះប្រតិបត្តិការបោសសំអាត ក្រុមស្កែមអនឡាញ នៅទីតាំងអគារមួយកន្លែង ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦ ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីវិស័យឯកជនលើវិស័យទេសចរណ៍ និងសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦នេះ បានប្រកាសបើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦។ យុទ្ធនាការនេះ មានគោលដៅសំខាន់ គឺប្រែក្លាយរដូវដែលមានភ្ញៀវទេសចរតិច ទៅជាពេលវេលាសាកសមសម្រាប់ទស្សនាកម្ពុជា ជំរុញការដើរលេងក្នុងស្រុក និងជំរុញការស្រូបទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវកាលនេះ។ ឆ្នាំ ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង ជាថ្មី ក្រោយសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការនៅឆ្នាំ ២០២៥កន្លងទៅ។ យុទ្ធនាការ…

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។ លោក ទេព អស្នារិទ្ធ បានបន្តថា សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច…

អាជ្ញាធរខេត្តប៉ៃលិន បន្តត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស

អាជ្ញាធរខេត្តប៉ៃលិន បន្តត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស ប៉ៃលិន៖ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបានបន្តឱ្យសមត្ថកិច្ចចម្រុះ ដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន, អាវុធជាតិផ្ទុះនិងទប់ស្កាត់លើជន បរទេសខុសច្បាប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តលួច ប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ដើម្បីការពារសន្តិសុខសណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះ រហូតអស់ពី ប្រទេសកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុស ច្បាប់ការជួញដូរមនុស្ស…

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦នាក់។ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី កំពង់ធំ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ និងគ្រួសារវីរយុទ្ធជន ចំនួន ១៨គ្រួសារ មកពីខេត្តព្រះវិហារ ។ អញ្ជើញចូលរួមដោយអារម្មណ៍សោកសង្រេង លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអញ្ជើញចុះជួបប្រជាពលរដ្ឋភៀសសឹក ព្រមទាំងពិនិត្យការសាងសង់ផ្ទះ ការតបណ្តាញអគ្គិសនី និងទឹកស្អាតតាមខ្នងផ្ទះដែលប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម គន់ គីម បានសំណូមពរបងប្អូនប្រជាពលរដ្ឋ…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង កាលពីររសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។ ក្រសួងយុត្តិធម៌បានឲ្យដឹងថា កិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

You missed

error: Content is protected !!