
មន្ត្រីធ្វើល្អមិនងាយសាប់សូន្យ មន្ត្រីលាក់លៀម ត្រូវតែទទួលរងនៃច្បាប់
រហូតមកដល់ម៉ោងនេះហើយ នៅតែមានការលួចនាំចូលជ្រូកដោយខុសច្បាប់ ដែលប្រភពចេញពីប្រទេសថៃ។
ថ្មីៗនេះជ្រូកទាំងនេះ ត្រូវបានមន្រ្តីជំនាញបញ្ជាក់ថា មានក្រុមឈ្មួញបាននាំចូលសត្វ ជ្រូកពីប្រទេសថៃ ដោយឆ្លងកាត់តាមឡាវ ហើយយកមកដល់កម្ពុជា ។
ត្រូវបានកម្លាំងជំនាញធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ ដែលសត្វជ្រូកទាំងអស់នោះ ប្រភពដើមពីថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។
ក្រោយពីមន្ត្រីជំនាញបាន ពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
មហាជននៅតែមានការងឺឆ្ងល់ថា ចុះហេតុអ្វីបានជា ក្រុមឈ្មួញដែលរកស៊ីរបរមួយនេះនៅក្បត់មនាសិការជាតិដល់ពេលណាទៀត? ពលរដ្ឋនៅតែទទូចស្នើដល់ថ្នាក់ដឹកនាំគួរចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត ដើម្បីតាមស្វែងរកអ្នកទទួលខុសត្រូវលើរបរមួយនេះ រួមជាមួយមន្រ្តីពាក់ព័ន្ធដែលឃុបឃិតជាមួយឈ្មួញឲ្យនាំចូលសត្វជ្រូកដោតខុសច្បាប់ទាំងនេះ។









You must be logged in to post a comment.