
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះជួបសំណេះសំណាលនិងប្រគល់អំណោយ នៅខេត្តព្រះវិហារ
ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វរនគរបាលការពារព្រំដែនគោក និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ ០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។










You must be logged in to post a comment.