
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា រៀបចំនូវសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ង៉ែត ចេក អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក ប៊ៃ ឆេងហ៊ៅ សាកលវិទ្យាធិការរង តំណាងលោកជំទាវ ឃឹម រ៉ានី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា ដោយមានការចូលរួមពី លោក/លោកស្រីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា សរុបចំនួន ១៧០រូប។
សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់និស្សិត អាជីវករ អ្នកផលិត អ្នកចែកចាយ និងប្រជាពលរដ្ឋទូទៅ អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងទីផ្សារ ដើម្បីធានាថាការផលិត និងការផ្គត់ផ្គង់ទំនិញ និងសេវាកម្ម មានគុណភាព សុវត្ថិភាព និងមានភាពត្រឹមត្រូវតាមច្បាប់។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ អនុវត្តនូវសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់និងដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៅពេលជួបប្រទះការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App៕





































You must be logged in to post a comment.