
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសុទ្ធិរតតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ សុីមន ដែលត្រូវជាភរិយា លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៦:៥២នាទីល្ងាច ក្នុងជន្មាយុ៧៨ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ។
សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសុទ្ធិរតតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ សុីមន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕





You must be logged in to post a comment.