រាជធានីភ្នំពេញ÷នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំពុងចុះពិនិត្យ នៅទីតាំងជាក់ស្ដែង ករណីបាក់ស្រុតផ្លូវ ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ នៅចំណុចខាងត្បូង នៃស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដែលបណ្ដាលមកពីទឹកហូរច្រោះដីខាងក្រោមផ្លូវ ធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង បាក់ចុចចុះប្រឡាយទឹកលូ កម្លាំងជំនាញបានចាប់ផ្ដើមជួសជុលបឋមជាបណ្ដោះអាសន្នហើយនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ៕





You must be logged in to post a comment.