Sat. Dec 28th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

មណ្ឌលគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤  ស្ត្រីមានវ័យចំណាស់ដែលត្រូវ រដ្ឋបាលខណ្ឌព្រៃឈើឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ថា÷ ដែលមាន រហស្សនាម (យាយម៉ាប់)  ខណៈនិយាយម៉ាប់ដែលកំពុងដឹកសាច់ព្រៃដែលចេញពីប្រភព ឃុំម៉េម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត ។

បើយោងតាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីវ័យចំណាស់ដែលមានរហស្សនាមថា (យាយម៉ាប់) គឺជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកនិងប៉ះពាល់ឡើយ ។

កាលពីពេលថ្មីៗនេះផងដែរ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់បញ្ជាឲ្យអនុវត្តច្បាប់តឹងរឹងចំពោះឧក្រិដ្ឋជនជួញដូរសត្វព្រៃ ការកាប់ព្រៃឈើដោយខុសច្បាប់ត្រូវតែផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

មហាជនរងចាំមើលថា  តើពេលនេះសមត្ថកិច្ច នឹងចាត់វិធានការ ទៅលើបុគ្គល(យាយម៉ាប់) ដោយរបៀបណា ? ព្រោះ យាយម៉ាប់ ក៏មានអំណាចឥទ្ធិពលមានក្សែបក្ខពួក មិនណយដែរនៅក្នុងខេត្តនេះឮថាយាយម៉ាប់នេះជាក្រុមប្រឹក្សាឃុំមេម៉ង់ផងក៏ប៉ុន្តែយាយម៉ាប់ម្នាក់នេះមិនដែលមកធ្វើការនៅសាលាឃុំម្តងណាឡើយ គឺរកសុីតែបទល្មើសសប្បកម្មអាឈើ ដឹកឈើនិងដឹកសតូព្រៃដុះស្លែររាប់ឈ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចាប់បានម្តងណាទេ។

ប្រជាពលរដ្ឋបានប្ដូមពរដល់លោកអភិបាលស្រុកកែវសីម៉ាជួយពិនិត្យមើលទង្វើរបស់យាយម៉ាប់នេះផងទាន៕

ទាក់ទងករណីខាងលើអង្គភាពយើងកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពយើងបានទូរស័ទ្ទទៅលោកមេឃុំមេម៉ង់ ក៏ប៉ុន្តែពុំអាចទំនាក់ទំនងបាននៅឡើយ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!

You missed