Mon. May 20th, 2024

នេះបើយោងតាមការបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឈ្មោះ( Neth Pheaktra)កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា÷

ពិតជាគួរឱ្យសោកស្តាយកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ។ គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយថាកូនដំរីព្រៃនេះស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងកែច្នៃឬផ្លែព្រួញ។ មន្ត្រីនគរបាលជំនាញធ្វើកោសល្យវិច្ឆ័យស្វែងរកអាវុធដែលសម្លាប់កូនដំរី។ ក្នុងនាមអតីតប្រធានយុទ្ធនាការអន្ទាក់សូន្យ ខ្ញុំសូមចូលរួមអំពាវនាវសាជាថ្មីដល់បងប្អូនបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់។ បច្ចុប្បន្ននេះ កម្ពុជាមានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា។ សូមចូលរួមថែរក្សាអភិរក្សសត្វព្រៃ!

You missed