Tue. Oct 28th, 2025

តារា កំប្លែងនាយស្វិតបានទទួលមរណភាព ហើយ នៅ ថ្ងៃ ទី ២៧ ខែមករាឆ្នាំ២០២៤ដោយសារមានជំងឺប្រចាំកាយ។បណ្តាញ សង្គម ពី សំណាក់ តារា កំប្លែង នាយ ខ្ចៅ ដែល ត្រូវជា កូន នាយ ខ្ជឹប ដៃគូ សម្តែង របស់ នាយស្វិត ។ នាយ ខ្ចៅ បាន បង្ហោះ សារ ដោយ ភ្ជាប់ ជាមួយនឹង រូបភាព នាយ ស្វិត ថា លឿន ពេក ហើយ លោកគ្រូ ស្វិត ជីវិត មនុស្ស ខ្លី ណាស់ លោក អើយ សូម ដួងវិញ្ញាណ ខន្ធ លោកគ្រូ ទៅ កើត ទីឋាន សុគតិភព ផង ចុះ ។

នាយស្វិត នេះ កន្លង មក តារា កំប្លែង ជើង ចាស់ នាយ ក្រឹម ធ្លាប់ បាន ប្រកាស នៅ លើ បណ្តាញ សង្គម ថា ខ្ញុំបាទ នាយ ក្រឹម ជា ប្រធាន ក្រុម កំប្លែង ប្រចាំ ក្រុម គ្រូពេទ្យ ស្ម គ្រ័ ចិត្ត យុវជន សម្តេច តេ ជោ សូម គោរព ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេច មហា បវរ ធិ បតី ហ៊ុន ម៉ា ណែ ត និង លោក ជំទាវ បណ្ឌិត ពេ ជ ចន្ទ មន្នី ព្រមទាំង ក្រុម គ្រូពេទ្យ TYDA ទាំងអស់ ដែល បាន យកចិត្តទុកដាក់ ព្យាបាល ជំងឺ ប្រកបដោយ វិជ្ជាជីវ : ដល់ តារា កំប្លែង នាយ ស្វិត ដែល មាន ជំងឺ ប្រចាំ កាយ សម្រាក នៅ មន្ទីរពេទ្យ ដោយ មិន គិត ថវិកា និង បាន ឧបត្ថមការ ចំណាយ បន្ថែម ផ្សេង ៗ ជា ច្រើ ន ទៀត ដល់ តារា កំប្លែង នាយ ស្វិត ។ នាយ ស្វិត បាន សំរាក ព្យាបាល នៅ មន្ទីរពេទ្យ លោកសង្ឃ ដោយ គាត់ មាន ជំងឺ ទឹកនោមផ្អែម ខូច ក្រលៀន ត្រូវ លាង ឈាម ជា ប្រចាំ ។

គួរ បញ្ជាក់ ថា នាយ ស្វិត មានឈ្មោះ ដើម ឈឿន រិទ្ធី ស្រុកកំណើត នៅ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។ នាយ មាន បងប្អូន ចំនួន ៦ នាក់ ប្រុស ៣ ស្រី ៣ ក្នុង នោះ នាយ ជា កូន ទី ៣  បងប្អូន ទាំង ៦ នាក់ របស់ នាយ សុទ្ធតែ ជា អ្នកសិល្បៈ ដោយសារ តែ ពូជពង្សវង្សត្រកូល ជា អ្នកសិល្បៈ ល្ខោនបាសាក់ តាំងពី ដូនតា មក៕

You missed

error: Content is protected !!