Fri. Dec 27th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

ខេត្ដព្រៃវែង៖ មហាជន និងប្រជាពលរដ្ឋក្នុងឃុំកោះរការ ស្រុកពាមជរ ពិតជាមានការហួសចិត្ដ ត្បិតអី ត្រូវរង្វាន់ឡាន បែរបុគ្គលិកក្រុមហ៊ុន ស្រាបៀរកម្ពុជា រកលះថា ខុសគោលការណ៍ ហើយបែរជាចង់បើកឱ្យជាទូរសព្ទដៃទៅវិញ ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានជាច្រើនអង្គភាព មហាជនជាច្រើន បានបញ្ចេញមតិរិះគន់ខ្លាំងៗ ទៅកាន់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានពោលថា «កម្មវិធីស្អីក៏ដោយ អោយតែគេទិញស្រាបៀរយើង ដល់កំណត់ត្រូវបានសន្លឹកឆ្នោតផ្សងសំណាង គឺត្រូវអោយគេ មិនត្រូវនិយាយបង្វៀង កេងបន្លំ រង្វាន់អតិថិជនទេ បើទស្សបីគេទិញស្រាបៀររបស់អ្នក យកទៅផឹកអាំងខ្មោចខ្លែមក៏ដោយ អោយគេត្រូវរង្វាន់ គឺក្រុមហ៊ុនអោយគេ» និងមានមតិផ្សេងទៀតថា «លេងខូចគេអញ្ចឹងថ្ងៃក្រោយគេលែងហ៊ានលេងជាមួយហើយពូ។

ខ្ញុំអស់ជំនឿហើយបើធ្វើបែបនេះនោះ»។
ទោះជា មានការចុះផ្សាយលើបណ្ដាញព័ត៌មានច្រើនយ៉ាងណាក្ដី ក្រុមហ៊ុនស្រាបៀរកម្ពុជា ឬ Khmer Beverages ដែលមាន លោក ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ហាក់ដូចជាសន្ងំស្ងៀម ពុំមានការបកស្រាយអ្វីសោះឡើយ តើរឿងគេត្រូវរង្វាន់នោះជាការពិត ឬក៏យ៉ាងណា?

ម្ចាស់សមីខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលចាប់ឆ្នោតឈ្នះរង្វាន់រថយន្ដ Ford Ragnger 2024 នោះ បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ គឺពុំបានឃើញ បុគ្គលិក ឬ តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា មកសាកសួរ ឬ ធ្វើការដោះស្រាយនោះទេ។ ពួកគាត់ទាំងពីរនាក់ ពិតជាមានការអាក់អន់ចិត្ដ ជាខ្លាំង ដែលកន្លងមកតែងតែ គាំទ្រ ទិញស្រាបៀរកម្ពុជា ដើម្បីមកធ្វើពិធីផ្សេងៗ ដោយនឹកឃើញថា មានរង្វាន់បានសប្បាយ ហើយនឹងមានឱកាសឈ្នះរង្វាន់ទៀត តែជាការពិត នៅពេលដែលបានត្រូវរង្វាន់ហើយ មិនអាចទទួលបានរង្វាន់ដូចដែរ ក្រុមហ៊ុនធ្វើផ្សព្វផ្សាយនោះទេ?

មហាជនម្នាក់បានលើកឡើងថា ក្រុមហ៊ុន របស់លោក ឧកញ៉ា លាង ឃុន ជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មិនគួរណាបណ្ដោយឱ្យមានរឿងដូច្នេះ កើតឡើងនោះទេ ត្រូវហ៊ានប្រឈមដោះស្រាយ ឬប្រគល់រង្វាន់ឡាននោះឱ្យទៅគេ ដែលមានឈ្មោះឈ្នះរង្វាន់ទៅ កុំឱ្យមានការបាត់បង់ទំនុកចិត្ដ ឬ បាត់អ្នកគាំទ្រលើផលិតផលរបស់ក្រុមហ៊ុន។

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សាយលើជុំវិញមតិលើកឡើងរបស់មហាជនតែប៉ុណ្ណោះ មិនមានចេតនាបញ្ចេញបញ្ចូល ឬញ៉ុះញុងអ្វីនោះទេ។  ហើយអង្គភាពសារព័ត៌មានយើងខ្ញុំ គឺពុំទាន់បានទទួលការបំភ្លឺណាមួយពីសំណាក់ក្រុមហ៊ុន ស្រាបៀរកម្ពុជា នោះទេ នឹងរង់ចាំការបំភ្លឺពីគ្រប់ភាគី រាល់ម៉ោងធ្វើការ ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដូចដែលមានចែងក្នុង ច្បាប់របបសារព័ត៌មាននៅកម្ពុជា។

You missed