Mon. Dec 30th, 2024

ខេត្តកណ្តាល៖ ទីតាំងបនល្បែងសុីសង ជាច្រើនកន្លែង កំពុងតែបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងរលូន តាមបណ្តាលភូមិនានាក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ហាក់បីដូចជាកំពុងផ្គើន បទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែងទីតាំងនៅក្នុងឃុំស្វាយប្រទាល៖
១.ទីតាំងនៅភូមិលេខ ៣ ឃុំស្វាយប្រទាល
២.ទីតាំងស្ថិតនៅភូមិពោធិ៍បាន ឃុំស្វាយប្រទាល
៣.ទីតាំងស្ថិតនៅភូមិបឹងជ្រែង ឃុំស្វាយប្រទាល
៤.ទីតាំងស្ថិតនៅភូមិលេខ៩ ឃុំស្វាយប្រទាល
៥.ទីតាំងស្ថិតនៅភូមិព្រែកតាតាន់ ឃុំ ស្វាយប្រទាល
៦.ទីតាំងស្ថិតនៅភូមិបារ៉ែន ឃុំស្វាយប្រទាល
៧.ទីតាំងស្ថិតនៅ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល
៨.ទីតាំងស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល លេងតាមទូរសព្ទ័ដៃ។

នេះគ្រាន់តែឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រាប់ទ្រោះៗមានចំនួនប៉ុន្នឹង នៅមិនទាន់អស់ផងទេ ចុះនៅឃុំផ្សេងៗទៀត មានប៉ុន្មានដែរទៅ?។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងឃុំស្វាយប្រទាល មានទីតាំងល្បែងសុីសង មាន់ជល់តាមប្រពន្ធ័អនឡាញជាច្រើនទីតាំង បន្ទាប់ពីបានទទួលព័ត៌មាននេះហើយ ក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសង មាន់ជល់តាមប្រពន្ធ័អនឡាញ ដូចប្រជាពលរដ្ឋរាយការណ៍ពិតមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែង ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានជូនទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំង លោក អភិបាលស្រុកស្អាងនឹងលោកអធិការស្រុកស្អាង ឲ្យលោកបានជ្រាបជាព័ត៌មាន ដើម្បីមានវិធានការទៅលើទីតាំងទាំងនោះ។

ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួច ឆក់ ប្លន់ គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់ បានអនុញ្ញាតឲ្យបនល្បែងសុីសង បើកមែននោះជាការអនុវត្តផ្ទុយទៅនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧របស់រដ្ឋាភិបាលដែលបានដាក់ចុះតាំងតែឆ្នាំ២០០៩ មកម្លេះ ហើយហាក់ផ្គើនព្រមទាំងប្រឆាំងទៅនិងបទបញ្ជា សម្តេច បវរធិបតី ហ៊ុន ម៉ាណែតទៀតផង។

ទីតាំងល្បែងសុីសងឡូតូ2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតីហ៊ុនម៉ាណេត!

ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។

បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។

ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូ២២២២ បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។

គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងសុីសងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវដឹកត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង
នានានៅទូទាំងប្រទេស។

សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។

សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!

You missed