ដាក់ពិន័យកំហុសឆ្គង ករណីអភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា ពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង ត្រូវបានអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែលមានកំហុសឆ្គង ហើយអាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី។ រដ្ឋបាលស្រុកអូររាំង មានកិត្តិយស សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះ មានបណ្តាគេហទំព័រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook បានចុះផ្សាយពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង…