ខេត្តកណ្ដាល÷ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បានកើតឡើង កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅចំណុចទីតាំងកាស៊ីណូមួយកន្លែង យីហោ ថ្មពេជ្រ(Daimond casino)ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណរ ឃុំក្អមសំណ ស្រុកលេីកដែក ខេត្តកណ្តាល ។

បើយោងតាមប្រភពព័ត៌មានអង្គភាពយើងទទួលបាន នៅកាស៊ីណូថ្មពេជ្រ (Daimond)ជារៀងរាល់ថ្ងៃគេឃើញមានការបើក ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុង កាស៊ីណូខាងលើ ដោយមានអ្នកញៀនល្បែងបានចូលលេងជារៀងរាល់ថ្ងៃ។

ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ ដោយមានខ្មាន់កាំភ្លើងមួយក្រុមបានបាញ់ជាច្រើនគ្រាប់នឹងបោះគ្រាប់បែកដៃមួយគ្រាប់តែសំណាងល្អមិនផ្ទុះ ហើយបណ្ដាលអោយសន្ដិសុខម្នាក់រង់របួសដៃខាងឆ្វេង ។

មុនពេលកើតហេតុគេឃើញមានក្រុមខ្មាន់កាំភ្លើងបានជិះម៉ូតូ មានគ្នាប្រហែលជាពីរ ទៅបួននាក់ លុះមកដល់ទីតាំងខាងលើក៏បានបាញ់សំដៅទៅរក

កាស៊ីណូ ថ្មពេជ្រ (Daimond)បណ្ដាលឲ្យរងរបួសសន្តិសុខ យាមនៅទីនោះរងរបួសដៃខាងឆ្វេង ថែមទាំងក្រុមខ្មាន់កាំភ្លើងទាំងនោះបាន បោះនូវគ្រាប់បែកសិប្បនិម្មិតមួយថែមទៀតផងដែ ធ្វើឲ្យមនុស្សនៅទីនោះមានការភ័យឆោឡោគ្រប់គ្នា ៗ តែម្ដង បន្ទាប់មកក៍បានដាក់សាប៊ូគូទបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចមន្ត្រីជំនាញបានទៅដល់ទីកន្លែងកើតហេតុក៍បានធ្វើការសន្និដ្ឋាននិងកំណត់មុខសញ្ញាតាមរកខ្មាន់កាំភ្លើងដែលជាជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបានផងដែរ។

អង្គភាពសារព័ត៌មានយេីង និងបន្ដធ្វេីការចុះផ្សាយលម្អិតបន្ថែមទៀត ក្រោយ មន្រ្ដីមានសមត្ថកិច្ចធ្វេីការស្រាវជ្រាវជុំវិញករណីខាងលើ។





You must be logged in to post a comment.