
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ក្នុងការកាប់ម៉ូតូ២គ្រឿង ចំនួន ១នាក់ និងបក្ខពួក ចំនួន១នាក់ នៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទីយប់ មានករណីកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម និងម៉ូតូ Beat បណ្តាលឲ្យខូចខាតផ្នែកខាងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាបើកបរម៉ូតូរងរបួសទេ។
ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
ជនដៃដល់ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួក ឈ្មោះ លន់ វិល្លៀម ។
បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត ៕








You must be logged in to post a comment.