Sat. Jan 4th, 2025

កាលពីវេលាម៉ោង 4:04 ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ៩៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  បណ្តាលឲបុរសជាអ្នកបើកបរម៉ូតូដឹកទំនិញតាមអនឡាញម្នាក់ បានរងរបួសជាទម្ងន់ ដោយសារតែ ម្ចាស់រថយន្ត រថយន្តម៉ាក់ TUNDRA  បំពាក់ស្លាកលេខ: 2AR-0166 ពណ៌ខ្មៅ ១គ្រឿង ត្រូវបានគេស្គាល់ថា ជាថៅកែលក់សម្ភារៈជាងគ្រប់ប្រភេទ យីហោ លី ហ៊ាន បានទម្លាក់កង់រថយន្ត នៅលើដងផ្លូវសាធារណៈ បង្កលក្ខណៈគ្រោះថ្នាក់ដល់ អ្នកធ្វើដំណើរ បណ្ដាលឲ្យរងរបួស ដោយសារតែ លោកថៅកែ ជាម្ចាស់រថយន្ត បានទម្លាក់កង់រថយន្តពីលើរថយន្ត បម្រុងនឹងផ្ទេរកង់រថយន្តនៅលើដងផ្លូវសាធារណៈ ដោយគ្មានការប្រុងប្រយ័ត្ន ថែមទាំងមិនមានកាទទួលខុសត្រូវឥឡូវអ្នករងគ្រោះ ហើយម្ចាស់រថយន្តជាថៅកែខាងលើ បានធ្វើព្រងើយកន្តើយមក គ្មានការជួយសណ្ដោសប្រណីសង្គ្រោះដល់ជនគ្រោះសូម្បីតែបន្តិចសោះឡើយ។

មហាជនបានរិះគន់យ៉ាងចាស់ដៃថា ម្ចាស់រថយន្តជាថៅកែ រូបនេះពិតជាគ្មានគុណធម៌និងសីលធម៌បន្តិចសោះឡើយ ។

បានយកផ្លូវសាធារណៈផ្ទេរទំនិញបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ  បន្ទាប់មកថៅថៅកែម្ចាស់រថយន្តខាងលើបានយកលុយសូកចូលហោរប៉ៅ៤០ដុល្លា ទៅជនរងគ្រោះមិនដឹងមិនដឹងថាមានបំណងអ្វីឲពិតប្រាកដនោះទេ?
តែទោះបីជាយ៉ាងណាជនរងគ្រោះនៅតែមិនអស់ចិត្ត  ត្បិតម្ចាស់ថៅកែ ជារថយន្តខាងលើធ្វើរបៀបនេះទៅវិញ? ៕

ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំពុំទាន់ដឹងថា សមត្ថកិច្ច ពាក់ព័ន្ធមានវិធានការច្បាប់ ទៅលើថៅកែជាម្ចាស់រថយន្តខាងលើដែឬយ៉ាងណា? ៕

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ជុំវិញភាគីពាក់ព័ន្ធ តាមរបបច្បាប់ស្ដីពីសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ៕

You missed