ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយះទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយនិងរដ្ឋាករជ្រៃធំដែររឺទេ?
ខេត្តកណ្តាល ÷ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញ នំកញ្ចប់ និងទំនិញផ្សេងៗទៀតរាប់សិបកេស តាមរយៈទូកឈើ ចេញពីផ្សារ (ឡុងបិន ប្រទេសវៀតណាម) យកមកស្តុកទុកនៅចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាទំនិញខាងលើនេះ បានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស របស់សាខាគយនិងរដ្ឋាករជ្រៃធំ និងសាខាគយនិងរដ្ឋាករព្រែកជ្រៃ-កោះទន្លា ដែររឺមួយយ៉ាងណា? ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដឹកជញ្ជូនទំនិញតាមទូកមកពីប្រទេសវៀតណាម ចូលមក កម្ពុជា អ្នកសារព័ត៌មានបានសាកសួរទៅអ្នកបើកទូកឈើដឹកទំនិញខាងលើ ( មិនស្គាល់អត្តសញ្ញាណ ) បានរៀបរាប់ថា…