Sun. Apr 21st, 2024

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ខណ្ឌដង្កោ ឃាត់ខ្លូនជនសង្ស័យជាក្មេងទំនើងចំនួន០៧នាក់ កាលពីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិត ដេញកាប់និងគប់ បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេរ ចំនួន៣២ថ្នេរ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ដេញកាប់និងគប់ ទៅលើជនរងគ្រោះ ប្រាកដមែន ដោយសារជនសង្ស័យបានខឹងជនរងគ្រោះ ជិះម៉ូតូមើលមុខឌឺដងពួកគេ រួចជនរងគ្រោះក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះក្រុមជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕