រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖១០នាទី មានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឡើងដោយជនសង្ស័យមួយក្រុមមានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/12/IMG_20231208_094402_820.jpg?resize=640%2C480&ssl=1)
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំ និងសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីតាំងលាក់ខ្លួន។ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ។ប្រភព: ជា សុង
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/12/IMG_20231208_094342_852.jpg?resize=640%2C640&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/12/IMG_20231208_094346_378.jpg?resize=640%2C640&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/12/IMG_20231208_094355_817.jpg?resize=640%2C480&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/12/IMG_20231208_094359_425.jpg?resize=640%2C360&ssl=1)
You must be logged in to post a comment.