បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.
ខេត្តក្រចេះ÷ នៅថ្ងៃទី ២៦ ខែមីនា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងពុំ ឃុំចន្ទត្រី ស្រុក រមាសហែក ខេត្តស្វាយរៀង ទីលំនៅសព្វថ្ងៃភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទៅពន្ធធនាគារខេត្តក្រចេះ ក្រោមដីកាបង្គាប់អោយឃុំខ្លួនលេខ ១៥៨ ឃ.ខ/២៤ របស់លោក ឡេង ស៊ុនសុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ…