Mon. Mar 17th, 2025

អូររាំងឪ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ ពិធី​ក្រុង​ពាលី​ សុំសេចក្តី​សុខ​ ពីម្ចាស់​ទឹកម្ចាស់​ដី​ ដេីម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ក្នុង​ឆ្នាំ​២០២៥​ ខាងមុខនេះ​ ក្នុង​ឱកាស​ពិធី​ក្រុងពាលី​ ក៏មាន​ការចូលរួម​ពី​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ មេឃុំ​ មេភូមិ​ មន្ដ្រី​រាជការ​ និងសិស្សានុសិស្ស​​ នាព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។ 

សូមបញ្ជាក់​ផងដែរ​ថា​ ព្រឹត្តិការណ៍​សង្ក្រាន្ត​ គឺ​ជា​ប្រពៃណី​ វប្បធម៌​ខ្មែរ​ មាន​តាំងពីដូនតាមក​ ដេីម្បី​អបអរសាទរ​ ទទួល​ទេវតា​​ឆ្នាំ​ថ្មី​ ដែល​ជា​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​។ 

យ៉ាងណាមិញ ស្រុកអូររាំងឪ តែងតែប្រារព្ធពិធីសង្រ្កាន្ត ដេីម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី និងដេីម្បីបង្កេីតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ និងភ្ញៀវទេសចរណ៍ដែលមកពីមជ្ឈដ្ឋាននានា។