អាជ្ញាធរក្រុងកំពង់ឆ្នាំង ប្រើកម្លាំងជាង១០០នាក់រៀបចំសណ្តាប់ធ្នាប់ក្រោយម្ចាស់ផ្ទះ និងអាជីវករយកផ្លូវសាធារណៈលក់ដូរយ៉ាងអាណាធិបតេយ្យជាច្រើនឆ្នាំ
អាជ្ញាធរក្រុងកំពង់ឆ្នាំង ប្រើកម្លាំងជាង១០០នាក់រៀបចំសណ្តាប់ធ្នាប់ក្រោយម្ចាស់ផ្ទះ និងអាជីវករយកផ្លូវសាធារណៈលក់ដូរយ៉ាងអាណាធិបតេយ្យជាច្រើនឆ្នាំ កំពង់ឆ្នាំង៖ ក្រោយពីអនុញាតិអោយរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថានពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួចមក នៅម៉ោង៤ភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង តំណាងលោក ហ៊ីងភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះជាង១០០នាក់ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈចំនួន២ខ្សែ ខាងក្រោយផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក ទូច លីហួត បានបញ្ជាក់ថា៖…
