ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារឯករាជជាតិ អធិបតេយ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព និងបន្តប្រពៃណីសាមគ្គី ឯកភាពជាធ្លុងមួយ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ការក្រើនរំលឹកជាថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ នេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧…
