Wed. May 13th, 2026

Category: ព័ត៌មាន សង្គម

ស.ស.យ.ក វិស័យសង្គមកិច្ច និងមន្ត្រីចូលរួមសរសេរសារ និងផ្ដល់ជូនជាក្រមាជូនវីរកងទ័ពជួរមុខ

ស.ស.យ.ក វិស័យសង្គមកិច្ច និងមន្ត្រីចូលរួមសរសេរសារ និងផ្ដល់ជូនជាក្រមាជូនវីរកងទ័ពជួរមុខ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច រួមទាំងមន្ត្រីនៃក្រសួង នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦នេះ បានចូលរួមសរសេរជាសារ ក៏ដូចជាបរិច្ចាគជាក្រមាជូនដល់វីរកងទ័ពជួរមុខ។ សកម្មភាពនេះ រៀបចំឡើងនៅ ទីតាំងក្រសួងសង្គមកិច្ច ដោយផ្ទាល់។ ជាការចូលរួមគាំទ្រដល់ កម្មវិធី ១ម៉ឺនក្រមា ១ម៉ឺនសារជូនវីរកងទ័ព ក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ក៏ដូចជាមន្ត្រីនៃក្រសួងសង្គមកិច្ចផ្ទាល់ បានរួមគ្នាផ្តល់ជូនជាក្រមា ក៏ដូចជាសរសេរជាសារ បង្ហាញពីទឹកចិត្តដឹងគុណ ដល់វីរកងទ័ព។…

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត ៣២ម៉ឺននាក់

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត ៣២ម៉ឺននាក់ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី ១០ នៅខេត្តក្រចេះ ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្ដ បានឈានដល់ពិធីបិទបញ្ចប់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ និងការអញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ…

ឯកឧត្តម ទេសរដ្ឋមន្រ្ត គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តជួយគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក

ឯកឧត្តម ទេសរដ្ឋមន្រ្ត គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តជួយគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ, គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តឧត្តរមានជ័យ, បណ្តាមន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាពនៃការអនុវត្តភារកិច្ចរយៈពេលពេញមួយឆ្នាំ២០២៥ និងបន្តដល់ត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងនោះ…

ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦

ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥មីនានេះ ដោយមានការចូលរួមពីឯកឧត្ដម សំហេង បុរស សមជិកគណៈអចិន្ត្រែយ៌សហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុង​ការ​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បាន​កំណត់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​រហូត​ដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេខ្លោង​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់ប​ង់​ជីវិត​នៅ​ក្នុង​មជ្ឈមណ្ឌលឆបោក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី២៥​ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹង​បង្កើត​ឲ្យ​មាន​​បទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០​ឆ្នាំ ​ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយ​ច្បាប់​នេះ​នឹងត្រូ​វ​បាន​អនុម័ត​នៅ​ពេល​ខាង​មុខនេះ ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទ្រង់​ទ្រាយ​ជា​យន្តនាការ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កន្លង​មក​នេះ។​ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នឹង​មិន​កើត​មាន​ជា​ថ្មីទេ ក្រោយពេលដែលរាជរដ្ឋាភិបាលបានបោសសម្អាតរួច។…

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ និងលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទើបជើសរើសថ្មី (ជាប់ជាស្ថាពរ) យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បី​ចូល​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយ​តាម​រយៈ​ការ​ខិតខំ​រៀន​សូត្រ​នេះនឹ​ង​ក្លាយ​ជា​គំរូ​ល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៣៦នាក់​ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ​ ទៅកាន់វិទ្យាស្ថាន​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថកំបូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​ ។…

អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ

នៅថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត។ ពិធីនេះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់​លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សួន…

ក្រសួងទេសចរណ៍ និងសុខាភិបាលសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» បង្ហាញអំពីទឹកចិត្តសប្បុរសធម៌ខ្មែរជួយខ្មែរ

ក្រសួងទេសចរណ៍ និងសុខាភិបាលសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» បង្ហាញអំពីទឹកចិត្តសប្បុរសធម៌ខ្មែរជួយខ្មែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល អញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ «Walk for a Smile» ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​មនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់​ក្រសួង​ទេសចរណ៍ ​និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំ​ឡើង​នៅ​លើ​ទឹក​ដី​ដ៏​ពិសិដ្ឋ…

ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ

ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ក្រុមគ្រួសារជនភៀសសឹក បាននិងកំពុងផ្លាស់ទីលំនៅពីជំរំតង់ ទៅកាន់ភូមិបណ្ដោះអាសន្នថ្មី ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់ប្រសើរឡើង ខណៈយន្តការការទូតកំពុងដំណើរការដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណាក់កាលដំបូង ជនភៀសសឹកជាង ៨០០គ្រួសារ ដែលស្នាក់នៅជំរំក្នុងវត្តកណ្តោល បាននិងកំពុងផ្លាស់ទីទៅ រស់នៅផ្ទះបណ្តោះអាសន្នថ្មីជាបណ្តើៗហើយ។ ផ្ទះបណ្ដោះអាសន្ននេះ គឺសាងសង់សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ឱ្យជនភៀសសឹករស់នៅជាបណ្តោះអាសន្នសិន រហូតដល់រាជរដ្ឋាភិបាលទាមទាផ្ទះសម្បែងពួកគាត់វិញ ពីយោធាថៃ ដែលបានដាក់ទូកុងតឺន័រ និងបន្លាលួសព័ន្ធកាន់កាប់ បន្ទាប់ពីមានបទឈប់បាញចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ…

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអគារ ឡូវ គឹមសេង។ ជាមួយគ្នានោះដែរលោក ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឡើងអានរបាយការណ៍សង្ខេបអំពីសមិទ្ធិផលការងារក្នុងឆ្នាំ២០២៥ ពីការរីកចម្រើនរបស់អង្គភាព ក្នុងនោះពាក់ព័ន្ធនឹងការកើនឡើងនូវការប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំងផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ ការកើនឡើងនូវអត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យលើសពី១០០% ការថយចុះនូវអត្រាស្លាប់ក្រោម១% ការលើកកំពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ…

You missed

error: Content is protected !!