ក្រសួងវប្បធម៌បើកសិក្ខាសាលារួមគ្នាទប់ស្កាត់បញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកសិក្ខាសាលា ដើម្បីបញ្ជៀបចំណេះដឹងនិងផ្សព្វផ្សាយពីបញ្ហាជំងឺអេដស៍ក្នុងន័យឱ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈនិងមន្ត្រីនៃក្រសួងចូលរួមទប់ស្កាត់និងបង្ការហើយធ្វើការផ្សព្វផ្សាយបន្តក្នុងន័យរួមគ្នាបញ្ចប់មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០២៥ ។ ឯកឧត្តម ធៀង វណ្ណដារ៉ុង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការតំណាងលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា បញ្ហាមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាយើងនេះបានជំរុញឱ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងតាមសមត្ថកិច្ចនិងលទ្ធភាពរៀងៗខ្លួន ។ ឯកឧត្តមបន្តថាវាជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាអ្នកទទួលបន្ទុកផ្ទាល់លើសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែតើយើងត្រូវរង់ចាំមើលបំណាំឱ្យស្ថាប័នមួយនេះធ្វើតែឯកឯងឬយ៉ាងណា? ចម្លើយអត់ទេ!យើងត្រូវរួមគ្នាធ្វើឱ្យស្រុះគ្នាក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នេះ។ ដូច្នេះហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែបានយកចិត្តទុក ដាក់ចូលរួមជាប្រចាំទន្ទឹមគ្នាជាមួយនឹងក្រសួង/ស្ថាប័នទាំងអស់ក្នុងសកម្មភាពជាពហុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់…