
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រាប់អ្នកសារព័ត៌មាន កុំយកអាជីពទៅ«គាបគេស៊ីគេ»នាំឱ្យប៉ះពាល់តម្លៃព័ត៌មានជារួម។ ការ ថ្លែង ក្នុង ពិធី ជួប សំណេះ សំណាល ជា មួយ អ្នក សារព័ត៌មាន ក្នុង ទិវា សេរី ភាព សារព័ត៌មាន ៣ ឧសភា ឆ្នាំ ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ ៊៊សូមកុំប្រើអាជីពអ្នកកាសែតដើម្បីទៅទាញយក ផលប្រយោជន៍មិនត្រឹមត្រូវ ! ។ សម្ដេចបានបញ្ជាក់ថា ៖ ថ្ងៃមុនត្រូវបានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ ពីរខេត្តប៉ុន្មានឯណោះ , ម្នាក់ ឬពីរនាក់ ដែលជាអ្នកសារព័ត៌មាន ខណៈពេលស្រាវជ្រាវអង្កេតទៅ គាត់យកអាជីព របស់គាត់ បើពាក្យសាមញ្ញថា«គាបគេស៊ី» ! ចំណុចនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មានរាប់ពាន់នាក់ គេស្អប់ គេថាលោកតែម្នាក់ទេ ប៉ុន្តែគេថាឲ្យអ្នកសារព័ត៌មានទាំងអស់ ដូច្នេះគេធ្វើឲ្យអ្នកហ្នឹង គ្រួសារម្នាក់ហ្នឹងផង បងប្អូនអ្នកហ្នឹង ស្អប់ កុំទុកចិត្តអ្នកសារព័ត៌មាន ។ អញ្ចឹងហើយត្រូវធានានូវសុចរិតភាពរបស់យើងម្នាក់ៗដើម្បីការពារ តម្លៃនៃសារព័ត៌មានទាំងមូល គឺខ្ញុំសូមធានាឲ្យធ្វើបែបនេះតាមរបៀបប្រជាជីវៈរបស់ឱ្យត្រឹមត្រូវ ។
សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តអ្នកសារព័ត៌មានផ្សាយពីកង្វះខាតនៃការអនុវត្តតួនាទីរបស់រដ្ឋាភិបាល ។
សូមបញ្ជាក់ថា ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយនូវកង្វះខាតរបស់រដ្ឋាភិបាល។ បើតាមសម្ដេច ការផ្សេព្វផ្សាយនេះ នឹងជួយឱ្យរដ្ឋាភិបាលបានដោះស្រាយទាន់ពេលវេលា។
ក្នុងជំនួបសារព័ត៌មានលើកទី៧នាល្ងាចទី៥ ខែឧសភា សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងខ្លីដូច្នេះ៖ «ខ្ញុំលើកទឹកចិត្តឱ្យបងប្អូន ផ្សាយនូវកង្វះខាតនៃការអនុវត្តតួនាទីរបស់រដ្ឋាភិបាល ឱ្យយើងដឹងផង ដើម្បីយើងដោះស្រាយទាន់ពេលវេលា»៕
















You must be logged in to post a comment.