Thu. May 8th, 2025

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥  លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារបានជួប​សំណេះ​សំណាល​ និងប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយជូនគ្រួសារសពមន្ត្រីនគរបាលមរណៈចំនួន៥គ្រួសារ​ ៖                                                                                                                                                                                    ១. លោកស្រី ប៉ែន សុនី ត្រូវជាភរិយារបស់សព លោកវរសេនីយ៍ត្រី កែវ សុផង់ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ នូវថវិកាចំនួន ២១,០៤២,៥០០ រៀល ។

២. លោកស្រី ទឹម ធារី ត្រូវជាភរិយារបស់សព លោកវរសេនីយ៍ត្រី រ៉ុម សុខភារម្យ ឋានៈ នាយផ្នែករដ្ឋបាលសរុប ការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ២១,០៤២,៥០០ រៀល ។

៣. លោកស្រី អួង សុធីម ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក សៀង សាំងស៊ីថា ឋានៈ នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរឫស្សី នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច នូវថវិកាចំនួន ១៩,៣៣២,៥០០ រៀល។

៤. លោក អៀន ទន់ ត្រូវជាឪពុកបង្កើតរបស់សព លោកអនុសេនីយ៍ទោ អៀន ចំរើន ឋានៈ មន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាលពន្លៃ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ នូវថវិកាចំនួន ១៨,០៥០,០០០ រៀល។

៥. លោក ពិន ស្លូត ត្រូវជាឪពុកបង្កើតរបស់សព លោកព្រិន្ទបាលទោ ពិន សុគា ឋានៈ មន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាលខ្សាម នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នូវថវិកាចំនួន ១៤,២៥០,០០០ រៀល ។

You missed