រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួលពាណិជ្ជកម្មក្នុងស្រុក
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួលពាណិជ្ជកម្មក្នុងស្រុក ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសសម្រេច នឹងគ្រោងដាក់ឱ្យអនុវត្តការលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងកាត់បន្ថយបន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាពនៃការកើនឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និងអាករ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត…
