Wed. Mar 4th, 2026

Category: ព័ត៌មានផ្សេងៗ

ថ្មីៗនេះ! ឃើញមានករណីកូនៗ បានយកឪពុកបង្កើតរបស់ខ្លួនឯង ដែលចាស់ជរាទៅទុកចោលនៅចេតិយ៍ ដោយពុំបានមើលថែបីបាច់រក្សារគាត់ ដូចដែលគាត់បានមើលថែកូនៗ កាលនៅតូចៗ នោះទេ..

ថ្មីៗនេះ! យើងឃើញថាមានករណីកូនៗ យកឪពុកបង្កើតរបស់ខ្លួនឯង ដែលចាស់ជរាទៅទុកចោលនៅចេតិយ៍ ដោយពុំបានមើលថែបីបាច់រក្សារគាត់ ដូចដែលគាត់បានមើលថែកូនៗ កាលនៅតូចៗ នោះទេ។ អំពើបែបនេះ! គឺជាអំពើពុំគប្បីនិងធ្វើសោះឡើយ! ហើយក៏ផ្ទុយខុសស្រឡះក្នុងច្បាប់”រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា”យើងដែលបានចែងផងដែរ។🇰🇭 រដ្ឋធម្មនុញ មាត្រា ៤៧ បានចែងថា៖⚖️-មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ ។-កូនមានករណីយកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាមាត្រា ១១៥ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ឆ្នាំ១៩៨៩ឪពុកម្ដាយមានករណីយកិច្ច ត្រូវស្រលាញ់កូន និងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនអោយស្រលាញ់ការរៀនសូត្រ ស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រលាញ់ពលកម្ម គោរពទ្រព្យសម្បត្តិរដ្ឋ…

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ កម្ពុជា មានមន្ត្រីសុខាភិបាល និងអ្នកធ្វើការងារស្ម័គ្រចិត្ត ជាង៣៥.០០០នាក់ នៅទូទាំងប្រទេស ដើម្បីបម្រើសេវាជូនពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ កម្ពុជា មានមន្ត្រីសុខាភិបាល និងអ្នកធ្វើការងារស្ម័គ្រចិត្ត ជាង៣៥.០០០នាក់ នៅទូទាំងប្រទេស ដើម្បីបម្រើសេវាជូនពលរដ្ឋ ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល មានមន្ត្រីសុខាភិបាលជាង ៣០.០០០នាក់ ហើយបើបូកនឹងអ្នកធ្វើការងារស្ម័គ្រចិត្តផងនោះ គឺមានជាង ៣៥.០០០នាក់ បានដាក់ពង្រាយនៅទូទាំងប្រទេស ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ មានប្រសាសន៍លើកឡើង ក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៥ រយៈពេល២ថ្ងៃ, លោកសាស្ត្រាចារ្យ…

សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ព្រមទាំងសហការីក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបកំណើតដ៏ឧដុង្គឧត្តមគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ

សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ព្រមទាំងសហការីក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបកំណើតដ៏ឧដុង្គឧត្តមគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លានៃខួបកំណើតដ៏ឧដុង្គឧត្តមគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ របស់ លោកជំទាវបណ្ឌិត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ យើងខ្ញុំជា តំណាងអង្គការ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ព្រមទាំងសហការីក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន…

អភិបាលរាជធានីភ្នំពេញ៖ អាជីវករលក់ដូរ ក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើឡើយ

អភិបាលរាជធានីភ្នំពេញ៖ អាជីវករលក់ដូរ ក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើឡើយ ភ្នំពេញ៖ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មីទេ អ្វីដែលជាគោលការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករ លក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។ ការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសចុះពិនិត្យសកម្មភាព អនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង…

ដោយសារតែយកលូទៅដាក់ទទឹងផ្លូវបណ្ដាលឱ្យ បុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធបានស្លា-ប់បា-ត់-ប-ង់ជីវិ-ត  ខណៈពេលដែលជិះម៉ូតូពេលយប់ នៅចំណុចផ្លូវអូកុង ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល…

ដោយសារតែយកលូទៅដាក់ទទឹងផ្លូវបណ្ដាលឱ្យ បុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធបានស្លា-ប់បា-ត់-ប-ង់ជីវិ-ត ខណៈពេលដែលជិះម៉ូតូពេលយប់ នៅចំណុចផ្លូវអូកុង ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល… កាលពីវេលាម៉ោង ៧ជាង យប់ថ្ងៃទី ១១ខែមករា ឆ្នាំ២០២៥ បុរសនិងស្ត្រី ដែលជាប្ដីនិងប្រពន្ធ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការដូចសពដង ស្រាប់តែបានមក វគ្គអើយ លូពីរកំណត់ដែលគេដាក់កាត់ទទឹងផ្លូវ ដោយមិនមានដាក់ផ្លាកសញ្ញាសំគាល់ចរាចរណ៍ត្រឹមត្រូវ ស្រាប់តែវគ្គអើយម៉ូតូ របស់ជនរងគ្រោះបានបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លា-ប់ពីរនាក់ប្ដីប្រពន្ធតែម្ដង ។ជនរងគ្រោះទាំងពីរនាក់ប្តីនិងប្រពន្ធត្រូវបានគេស្គាល់ថា ÷ទឺ១ឈ្មោះ ឈាង ចាន់រិទ្ធ ទី ២ ឈ្មោះ…

ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ១២៣ លានដុល្លារ

ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ១២៣ លានដុល្លារ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំកិច្ចពិភាក្សា និងចុះពិនិត្យទីតាំងគម្រោងចំនួន ៥ ដែលវិនិយោគលើ វិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ១ ៧០០ កន្លែង នៅខេត្តមណ្ឌលគីរី ។ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន)…

ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ

ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ ភ្នំពេញ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨…

កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសេវាបណ្ណសារព័ត៌មាន ២០២៦

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសេវាបណ្ណសារព័ត៌មាន ដើម្បីពន្លឿនប្រសិទ្ធភាពក្នុងការផ្ដល់សេវាបណ្ណជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ។កញ្ញាក៏បានលើកផងដែរថា ក្នុងកិច្ចការងារសេវា ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចការ ផ្ដល់បានសារព័ត៌មានជូនដល់អង្គភាព ម្ចាស់សម័យ ត្រូវបានត្រួតពិនិត្យ នៅលើឯកសារលិខិតស្នើសុំ តាមទម្រង់បែបបទរដ្ឋបាល យោងតាមសេចក៏ជូនដំណឹងរបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ផងដែរ ។ ក្នុងនាមបច្ចេកទេសត្រូវតែជួយសម្របសម្រួលដល់ អង្គភាពដែលមានការខ្វះខាត ផ្នែករដ្ឋបាលហ្នឹងឯកសារផ្សេងៗ។ល។

ព្យុះទីហ្វុងប៊ូឡូយ សម្លាប់ពលរដ្ឋថៃ ៧នាក់ និងប៉ះពាល់ពលរដ្ឋជាង ២០ម៉ឺននាក់..

ព្យុះទីហ្វុងប៊ូឡូយ សម្លាប់ពលរដ្ឋថៃ ៧នាក់ និងប៉ះពាល់ពលរដ្ឋជាង ២០ម៉ឺននាក់ ព្យុះទីហ្វុងប៊ូឡូយថ្មី បានផ្តើមវាយប្រហារនៅទូទាំងប្រទេស ដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងកម្លាំងខ្យល់បក់ និងកន្ត្រាក់មិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បានឲ្យដឹងថា ទីហ្វុងប៊ូឡូថ្មី ព្យុះនេះ បានបង្កការប៉ះពាល់ដល់ខេត្តថៃចំនួន ១៧ ដែលរងគ្រោះធ្ងន់ធ្ងរ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត ដោយសារទឹកជន់លិច។ព្យុះទីហ្វុង រំខាន់ពលរដ្ឋថៃជាង ២៦៩,៣០០នាក់។ ករណីនេះមិនធ្លាប់មានទេកាលពីមុនមកសម្រាប់ប្រទេសថៃ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ! នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព…

You missed

error: Content is protected !!