Thu. Apr 2nd, 2026

Author: admin

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  និងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក  ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់ ដល់គេហដ្ឋានស្ថិតនៅភូមិត្រឹប ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅដោយជំងឺគាំងបេះដូង។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល..

នៅព្រឹក ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងនៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា…

អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្ស ដែលចុះហត្ថលេខាដោយ សម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម ង៉ូវ បូរីណា មិនសូវមាននរណាស្គាល់គាត់ទេ តែបើនិយាយពីឈ្មោះបណ្តាញសង្គម Khempire (អាណាចក្រខ្មែរ) ច្បាស់នឹងស្គាល់ឯកឧត្តមហើយ ។ មុនឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន…

អភិបាលខេត្តព្រះសីហនុ៖ ក្មេងទំនើងត្រូវតែអនុវត្តវិធានការដ៏ម៉ឺងម៉ាត់ ទាំងរដ្ឋបាលនិងច្បាប់ គ្រប់ភាគីពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្មេងទំនើង គឺត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នៅខេត្តព្រះសីហនុ បញ្ហាក្មេងទំនើងនៅតែមានការដាក់ចេញនូវគោលការ៣ រួមមាន៖ ទី១.វិធានការអប់រំ, ទី២.វិធានការរដ្ឋបាល និង៣.វិធានការច្បាប់។ ១.ចំពោះវិធានការអប់រំ ទុកជូនទៅអាណាព្យាបាលជាអ្នកទទួលខុសត្រូវក្នុងការអប់រំកូនចៅ បើទុកឱ្យអាជ្ញាធររបស់យើងប្រើប្រាស់កម្លាំងទៅធ្វើការអប់រំបន្តទៀត វាមិនគ្រប់គ្រាន់នោះទេ សម្រាប់ការអនុវត្តជាមួយក្មេងទំនើងនៅក្នុងដំណាក់កាលនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសូមធ្វើការអំពាវនាវដល់អាណាព្យាបាល ត្រូវទទួលខុសត្រូវក្នុងការអប់រំកូនចៅរបស់ខ្លួន។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនទទួលយកទៀតទេ នៅពេលដែលកងកម្លាំងធ្វើការបង្ក្រាបបានមកសុំយកទៅធ្វើការអប់រំ លក្ខណៈបែបនេះ គឺវាហួសពេលហើយ ការអប់រំ…

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អញ្ជើញចូលរួមក្នុងកម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម…

ក្រុមការងាគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌមានជ័យ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ជួន ណារិន្ទ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ, និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានខណ្ឌមានជ័យសរុបចំនួនជាង១ពាន់នាក់។ លោក ជួន ណារិន្ទ បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត…

តំណាងរាស្ត្រមណ្ឌលកំពង់ធំ ចូលរួមប្រារព្ធពិធីជាតិនៃការចងចាំ២០ ឧសភា ឆ្នាំ២០២៤  វត្តសាមគ្គីមុន្នីរតនារាម(ហៅវត្តទំនប់) ក្នុងស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖ ឯកឧត្តម ឃឹង នុភាព តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ ឯកឧត្តម ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ មានព្រះសង្ឃ កងកម្លាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវានៃការចងចាំ នៅបរិវេណវត្តសាមគ្គីមុន្នីរតនារាម(ហៅវត្តទំនប់) ស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤។ ឯកឧត្តម…

លោកនាយករដ្ឋមន្ត្រីកម្ពុជាបានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”

លោកនាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមពិធីប្រកាសឲ្យអនុវត្តផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ) ។ ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២-…

កម្មករ កម្មការិនី ចូលរួមយ៉ាងរីករាយ និងស្វាហាប់ ជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ក្រោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហេង សួរ – ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការផ្សារសាច់ឈាមជាមួយគ្នា ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន» មក ការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក បានឈានមួយជំហានទៀតយ៉ាងស្វាហាប់ ជាមួយនឹងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលនឹងនាំកម្ពុជាទៅឆ្ពោះ ស្អាតបៃតង ភូមិឋានអនាម័យ ទីក្រុងស្រស់បំព្រង ។ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារទី…

You missed

error: Content is protected !!