Sun. Jan 5th, 2025

នៅថ្ងៃ​ទី០១​ ខែ​មករា​ ដេីមឆ្នាំ​២០២៥​នេះ​ ក្រសួង​បរិស្ថាន​បាន​ប្រកាស​បេីក​យុទ្ធនាការ​ សម្អាត​ផ្លូវ​ជាតិ​ “ផ្លូវ​ជាតិ​គ្មាន​សំរាម​ប្លាស្ទិក​”​ នេះ​បេីតាមការ​បង្ហោះក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

សូម​រំឭកផងដែរថា​ ប្រមាណ​ជាង​ ១ឆ្នាំ​ កន្លងមក​ ក្រសួងបរិស្ថាន​ បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​លេីភាព​ស្អាត​ ចំនួន​ ០៣​ ដេីម្បី​កម្ពុជា​ស្អាត​ រួមមាន​ យុទ្ធនាការ​”ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ”​ យុទ្ធនាការ​”កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​”​ នឹង​នៅថ្ងៃ​ទី០១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ គឺ​យុទ្ធនាការ​”​ ផ្លូវ​ជាតិ​គ្មាន​សំរាម​ប្លាស្ទិក​”​។

យុទ្ធនាការ​ទាំង​ ០៣​ ខាងលេី​ ជា​ជ្រុង​មួយ​ នៃ​យុទ្ធសាស្ត្រ​ចក្រាវិស័យបរិស្ថាន​ សំដៅលេីភាព​ស្អាត​នៅកម្ពុជា​ ពោល​គឺ​ ស្អាត​នៅលេីអាកាស​ ស្អាតនៅលេីដី​ និង​ស្អាត​នៅក្នុងទឹក។

បេីតាមប្រសាសន៍ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានលេីកឡេីងថា កម្ពុជា នឹងមានភាពស្អាតគ្រប់ទីកន្លែង ទាំងនៅតាមដងផ្លូវជាតិ ផ្លូវលំ និងនៅទីសាធារណៈ គឺផ្ដេីមចេញពី ប្រជាជនកម្ពុជា ស្រឡាញ់បរិស្ថាន និងចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល ក្នុងការសំអាត ទុកដាក់សំរាមមានសណ្ដាប់ធ្នាប់។

You missed