Mon. Mar 2nd, 2026

Author: admin

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឧបាសក ហេង ស៊ីវ៉ារ៉ូ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសក ហេង ស៊ីវ៉ារ៉ូ ត្រូវជាបងបង្កើតរបស់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំង ស្លន់ស្លោបិទទ្វារតូប ខ្លាចគយចាប់ផាកពិន័យ បង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី(ក.ប.ប)ធ្វើសុីសោះ

កំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់ និងដកហូតយកទូរស័ព្ទកន្លងមក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញ៉ាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ រឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស ។ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។ ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ…

ក្រសួងយុត្តិធម៌ | សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ក្រសួងយុត្តិធម៌ | សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៩ឆ្នាំ និងគម្រប់ ១៥ឆ្នាំ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង…

គ្រាប់កាំភ្លើងយន្ត២ការ៉ុងនៅគុណភាពថ្មីស្រឡាងត្រូវបានក្រុមទាហានប្រទះឃើញនៅជាប់ព្រំដែនកម្ពុជា

គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រចំនួន០៦កេះសរុប៥១០គ្រាប់ត្រូវបានក្រុមទាហានថៃដើល្បាតប្រទះឃើញជនមិនស្គាល់មុខបានយកមកកប់ក្នុងរណ្តៅដោយគ្រប់ស្លឹកឈើពីលើក្នុងព្រៃនៅក្បែព្រំដែនកម្ពុជានៅចំណុចភូមិណងបន ក្រុមទី១៤ឃុំធុងខណាន ស្រុកសយដាវខេត្តចន្ចថាបូរីប្រទេសថៃ ទល់មុនភូមិសំរោងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ កាលពីដើមឆ្នាំ២០២៤ក្រុមទាហានថៃក៏ធ្លាប់ដើរល្បាតប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌនិងគ្រាប់កាំភ្លើងយន្តជាច្រើនដែលត្រូវបានគេកប់លាក់ទុកដោយគ្របស្លឹកឈើពីលើនៅក្នុងទឹកដីថៃក្បែរព្រំដែនកម្ពុជានៅចំណុចទីតាំងខាងលើបីលើកមកហើយ ៕

អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្តយីហោTNLឃាត់ខ្លួនមនុស្ស ជាច្រើននាក់និងរឹបអូសបានគ្រឿងញៀនមួយចំនួន

បន្ទាយមានជ័យ៖អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្តយីហោTNL(ចំការខ្នុរ)ឃាត់ខ្លួនចំនួន២៤នាក់ក្នុងនោះមានភ្ញៀវចំនួន១៧នាក់ស្រី២នាក់និងអ្នកបម្រើសេវ៉ាក្នុងក្លឹបចំនួន៧នាក់និងរឹបអូសគ្រឿងញៀនមួយចំនួន នៅយប់រំលងអាទ្រាធចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ស្ថិតភូមិចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។មនុស្សប្រុសស្រីដែលឃាត់ខ្លួនបាននិងយកមកធ្វើតេស្តរកសាធាតុញៀនបើរកឃើញនិងអនុវត្តតាមច្បាប់ត្រូវបញ្ជូនទៅតុលាការចំណែកអ្នកដែលរកមិនឃើញធ្វើការអប់រំនិងកិច្ចសន្យាអោយបញ្ឈប់សកម្មភាព។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថាការចុះបង្រ្កាបនេះដើម្បីលុបបំបាតបទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ ក្លឹបកំសាន្តនិងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗ៕

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម

ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀនឃាត់ខ្លួនជនល្មើស៤នាក់(ជានជាតិខ្មែរ) និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេលស៊ើបអង្កេតនិងស្រាវជ្រាវជិត១ខែ ដើម្បីឈានបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ជាជនជាតិខ្មែរ ,សារធាតុគីមីផ្សំគ្រប់ប្រភេទប្រមាណជាង៣០០គីឡូក្រាម ,គ្រឿងញៀនផលិតបានសម្រេចប្រមាណជាង ១៥គីឡូក្រាម និងសម្ភារៈមួយចំនួនធំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Francis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Francis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន

ហេតុអ្វីបានជាជំនាញនិងអាជ្ញាធរពាក់ព័ន្ឋមិនអើពើករណីស្តារទំនប់អូរក្រាំងអំបិល.(វគ្គ.២)

ខេត្តកំពង់ស្ពឺ៖ មហាជនកំពង់រង់ចាំសង្កេតមើលថាតើហេតុអ្វីបានមន្ទីរធនធានទឹកនិងឧតុនិយមននឹងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងការជីកស្តារដីអាងទំនប់អូរក្រាំងអំបិល របស់ថៅកែ លឹម ចាន់ថុល ខណៈលេចឮថាមិនទាន់ដោះស្រាយសំណងផលប៉ះពាលើដីអាស្រ័យផលជាមួយប្រជាពលរដ្ឋដាច់ស្រេចនៅឡើយ។ រឿងជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលរបស់លោកថៅកែ លឹម ចាន់ថុល នៅតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ព្រោះតែគេបានឃើញគ្រឿងចក្របានជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលនេះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនបានកំណត់ព្រំ និងបោះបង្គោលព្រំឱ្យពិតប្រាកដច្បាស់លាស់នៅឡើយទេ ទោះបីក្រសួងចេញច្បាប់ទំហំ៩ហិកតា៩៦អា ក៏ដោយ។ អ្វីដែលរិតតែចាប់អារម្មណ៍ទៅនោះ លេចឮថាមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅឡើយទេ។ ដោយគេសង្កេតឃើញថាបន្ទាប់ពីកោះសន្តិភាពធ្វើការផ្សព្វផ្សាយរឿងដីអូរក្រាំងអំបិលនេះ គេបានឃើញ ក្រុមថៅកែ លឹម ចាន់ថុល កំពុងតែដុតដៃដុតជើង ហៅប្រជាពលរដ្ឋម្ចាស់ដីមកជួបជុំនៅសាលា ឃុំវល្លិ៍សរ ដើម្បីសម្របសម្រួលកុំឱ្យផ្ទុះរឿងកាន់តែធំទៅៗ។…

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេច ទេព វង្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះមេរុ មុខវត្តបុទុមវតីរាជវរារាម។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមក្រាបថ្វាយព្រះមហារាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត…

You missed

error: Content is protected !!