Wed. Jun 10th, 2026

នៅថ្ងៃព្រហស្បតិ៍ ១៤កេីត ខែពិសាខ ឆ្នាំមមី អដ្ឋតស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯក​ឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈ​អភិបាល​ខេត្ត​កណ្តាល​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់​កម្លាំងនគរបាលក្រុងតាខ្មៅ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុច ភ្លើងស្តុប១១០ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ក្រុមការងារបានពន្យល់អោយអ្នកធ្វើដំណើលើដងផ្លូវទាំងអស់ត្រូវតែ៖

-គោរពច្បាប់ចរាចរណ៍ផ្លូវគោក
-គោរពផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍អោយបានត្រឹមត្រូវ។
-បើកបរដោយប្រុងប្រយ័ត្ននិងមានការយោគយល់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
**ក្នុងពេលនោះដែរ អ្នកធ្វើដំណើរឆ្លងកាត់បានចូលរួមចំនួន ២១៣នាក់ ស្រី១២៣នាក់ ហើយក្រុមការងារក៏បានចែកនូវកូនសៀវភៅ (អ្នកបើកបរទោចក្រយានយន្តត្រូវតែយល់ដឹង) ចំនួន៩៩ក្បាល និងចែកខិត្តប័ណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្តចំនួន ៣ដុំ ស្មើនឹង ៩៩សន្លឹក ផងដែរ។
✓ច្បាប់ចរាចរណ៍គឺជាម្ដាយ  មធ្យោបាយធ្វើដំណើរជាឪពុក ថ្ងៃនេះទៅមុខកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារកាបើកបរគ្មានការប្រុងប្រយ័ត្នពីយើងទាំងអស់គ្នា ។
គោរពច្បាប់ចរាចរណ៍គឺគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ។

You missed

error: Content is protected !!