Sun. Jun 14th, 2026

Author: admin

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល៖ ការផ្គត់ផ្គង់ និងថ្លៃអគ្គិសនី មិនប៉ះពាល់ឡើយទោះតម្លៃប្រេងហក់ឡើងក៏ដោយ

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល៖ ការផ្គត់ផ្គង់ និងថ្លៃអគ្គិសនី មិនប៉ះពាល់ឡើយទោះតម្លៃប្រេងហក់ឡើងក៏ដោយ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈដែលរំពឹងថានឹងហក់ថ្លៃ គឺ​មិន​ប៉ះ​ពាល់​ដ​ល់ការផ្គត់ផ្គង់អគ្គិសនី និងថ្លៃអគ្គិសនីនៅកម្ពុជានោះឡើយ ខណៈការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើនជាថាមពលស្អាត មានប្រភពពីវារីអគ្គិសនី និងការ ថាមពល​ពន្លឺ​ព្រះអាទិត្យ​។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នក​យក​ព័ត៌មាន​នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់អគ្គិសនីនេះ ពីមុន​កម្ពុជា​មាន​រោង​ចក្រ​ប្រើដោយធ្យូងថ្ម និងរោងចក្រប្រើដោយប្រេងឥន្ធនៈ ប៉ុន្តែដោយសារភាព​រីក​ចម្រើន​ក្នុង​រយៈ​ពេល​នា​ប៉ុន្មានឆ្នាំមកនេះ…

ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលជានារី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលជានារី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា តុប…

សម្តេច ម៉ែន សំអន៖ ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

សម្តេច ម៉ែន សំអន៖ ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បត្តិ៍…

អតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ទទួលបានអំណោយផ្ទះថ្មី នៅខេត្តត្បូងឃ្មុំ

អតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ទទួលបានអំណោយផ្ទះថ្មី នៅខេត្តត្បូងឃ្មុំ ផ្ទះថ្មីចំនួន ៥០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីចាប់ឆ្នោតប្រគល់ផ្ទះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងក្រុមការងារ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Peter Altmann សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋានប្រចាំទីក្រុងKarlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Peter Altmann សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋានប្រចាំទីក្រុងKarlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann)…

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប» «នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ…

កម្ពុជារក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងអាមេរិក

កម្ពុជារក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងអាមេរិក កម្ពុជារក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងសហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ទៀតថា ក្រសួងការបរទេសបង្កើនទំនាក់ទំនងជាមួយប្រទេសជាមិត្ត ដោយទំនាក់ទំនងកម្ពុជាជាមួយប្រទេសជាមិត្តមានការរីកចំរើនគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០២៥ សម្របសម្រួលសកម្មភាពទស្សនកិច្ចសំខាន់ៗ…

ព្រឹទ្ធសភាអាមេរិក គាំទ្រលោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ដោយរារាំងកិច្ចប្រឹងប្រែងកម្រិតអំណាចសង្រ្គាម

ព្រឹទ្ធសភាអាមេរិក គាំទ្រលោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ដោយរារាំងកិច្ចប្រឹងប្រែងកម្រិតអំណាចសង្រ្គាម ព្រឹទ្ធសមាជិកអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការយោធារបស់លោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ (៤ មីនា) ដោយបានបោះឆ្នោតទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងបញ្ឈប់សង្រ្គាមតាមផ្លូវអាកាស និងតម្រូវឱ្យរាល់អរិភាពប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវតែមានការអនុញ្ញាតជាមុនពីសភា។

ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាការជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាការជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានដើម្បីរកឱកាសវិនិយោគនៅប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានដើម្បីរកឱកាសវិនិយោគនៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council) ដឹកនាំដោយលោក Noel Clehane អនុប្រធាន EU-ABC ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ EU-ABC ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយក៏បានពិភាក្សាអំពីឱកាសនៃការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា…

You missed

error: Content is protected !!