
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស TVET ទាំង៨ ក្នុងរាជធានីភ្នំពេញ បានដឹកនាំក្រុមយុវជនការងារ និងសិស្ស និស្សិត សិល្បៈករ ចំនួន ២.៤០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។
វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស TVET ទាំង៨ រួមមាន៖
-វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI)
-វិទ្យាស្ថានពហុបច្ចេកទេស កុសុមៈ (PPI)
-វិទ្យាស្ថានបច្ចេកទេសឧស្សាហ៍កម្ម (ITI)
-វិទ្យាស្ថានជាតិសហគ្រិននិងនវានុវត្តន៍ (NIEI)
-វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)
-វិទ្យាស្ថាន ហ្ស៊ី វ៉េ សេ (JVC)
-វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC)
-វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI)។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នាថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស នៃប្រទេសទាំង២ រួមនិងវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធ យុវជន និង ប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនាពេលនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករ តារាល្បីៗរបស់កម្ពុជាជាច្រើននាក់ មកចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើររវាងប្រទេសទាំងពីរថែមទៀត ។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើង ដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត គឺ៖
-ក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។
-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI ៕
































4424172308431473300.jpg)



You must be logged in to post a comment.