(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់ ដល់គេហដ្ឋានស្ថិតនៅភូមិត្រឹប ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅដោយជំងឺគាំងបេះដូង។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក ពុធ ហ៊ូ ផងដែរ ។
លោកឧត្តមសេនីយ៍ មាស យ៉ត ក៏បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូចំពោះកងរាជអាវុធហត្ថគ្រប់រូបដែលបានទទួលមរណៈ និងមានជំងឺដង្កាត់ផ្សេងៗ លោកបានដឹកនាំបង្កើតឲ្យមានមូលនិធិ មហាគ្រួសារនេះឡើង ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារក៏ដូចជាចូលរួមរំលែកទុក្ខលំបាកដល់មន្រ្តីកងរាជអាវុធហត្ថក្រោមឱវាទនៅទូទាំងប្រទេស។ អត្ថបទលោក ណែម សុភីន
You must be logged in to post a comment.