Thu. Apr 18th, 2024

(កំពង់ឆ្នាំង)៖ មានករណីផ្ទុះអាវុធមួយគ្រាប់ទាំងកណ្ដាលអាធ្រាត បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែការទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីមួយ ដែលបានកើតឡើងក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍ផ្ទះអាវុធខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឡើងដោយមន្ត្រីយោធាម្នាក់ មានឈ្មោះ ឡោ ប៉ុនភក្រ័ អាយុ៤៦ឆ្នាំ រស់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានយកកាំភ្លើងម៉ាក (រ៉ូឡូ) បាញ់ចំនួន១គ្រាប់។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន។

វរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរសព្ទនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឲ្យដឹងថា នៅយប់កើតហេតុយោធាខាងលើ បានមកលេងផ្ទះស្ត្រីម្នាក់ឈ្មោះ ផូ កូឡាប អាយុ៣៦ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ក្នុងយប់នោះដែរក៏មានការផឹកស៊ី លុះនៅវេលាខាងលើឈ្មោះ ឡោ ប៉ុនភ័ក្រ្ត ដែលជាមន្ត្រីយោធាក៏បានផ្ទុះអាវុធ ១គ្រាប់ដោយមិនដឹងមូលហេតុ បន្ទាប់ពីកើតហេតុមន្ត្រីអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ក៏បានចំណាត់ការភ្លាមៗផងដែរ។

ករណីកើតហេតុខាងលើនេះ លោក ឡុង សាវ៉ាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់លែង បានប្រាប់តាមទូរសព្ទថា លោកជាប់រវល់ឱ្យចាំបន្តិចទៀត តែដោយចាំបាត់ៗមិនឃើញលោកទំនាក់ទំនងមកវិញ បណ្ដាញព័ត៌មានយើងក៏បានព្យាយាមទំនាក់ទំនង តាមទូរសព្ទទៅលោកជាច្រើនសា ទើបមានមន្ត្រីអាវុធហត្ថម្នាក់ បានលើកទូរសព្ទរបស់លោកជំនួស ហើយប្រាប់ថាម្ចាស់ទូរសព្ទចេញទៅក្រៅ ដោយទុកទូរសព្ទបញ្ចូលចោលថ្មនៅកន្លែង ចាំពេលគាត់ត្រឡប់មកវិញ លោកប្រាប់ឱ្យគាត់តេទៅវិញ រហូតមកដល់ពេលនេះពុំទាន់ឃើញ លោកមេបញ្ជាការអាវុធហត្ថស្រុកកំពង់លែង ធ្វើការទំនាក់ទំនងមក ដើម្បីផ្ដល់ព័ត៌មានជុំវិញករណីកើតហេតុខាងលើនេះនោះឡើយ។

ដោយឡែក លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអវុធហត្ថខេត្តកំពង់ឆ្នាំង លោកបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឲ្យដឹងថា ពាក់ព័ន្ធករណីបាញ់បោះខាងលើនេះ មន្ត្រីយោធាដែលជាជនបង្កត្រូវបានបញ្ជូន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយ ពេលនេះលោកក៏កំពុងតែសួរចម្លើយ អំពីមូលហេតុដែលបានកើតឡើង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តខាងលើនេះ ក៏បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា ការរណីផ្ទុះអាវុធនេះ គឺបណ្ដាលមកពីស្នេហាត្រីកោណ៕ប្រភព:fresh News

You missed