
ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ខ្ញុំសូមជូនសេចក្ដីណែនាំនេះម្ដងទៀត(ចុះថ្ងៃទី២៧ធ្នូ២០២៤) ដើម្បីឈ្វេងយល់ និងសហការអនុវត្ត ទាំងមន្ត្រីអនុវត្តច្បាប់ និងមិត្តអ្នកសារព័ត៌មាន។ រឿងកើតឡើងដដែលៗពេកហើយ។ នេះជាលើកឡើងពីលោកបណ្ឌិត ទូច សុខៈ (ឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។
លោកបណ្ឌិត ទូច សុខៈ (ឃៈ) បន្តថា ៖ ទន្ទឹមនឹងនេះ ចាប់ពីពេលនេះតទៅ រាល់ប្រតិបត្តិការបង្រ្កាបបទល្មើស នឹងរៀបរយ(SOP) ចៀសរវាងរូបអវិជ្ជមាន និងការឡកឡឺយឡេបខាយបែបនេះ។ សង្ឃឹមថា តួអង្គពាក់ព័ន្ធយោគយល់! ក្នុងនោះ លោកបណ្ឌិត ទូច សុខៈ (ឃៈ) បានយកសេចក្តីណែនាំស្តីពីការ ផ្សព្វផ្សាយព័ត៌មាន សន្តិសុខសណ្តាប់សង្គមសម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ៕




You must be logged in to post a comment.