Sun. Nov 9th, 2025

លោក ឈិន រ៉ាវី ម្ចាស់ភោជនីយដ្ឋានម្លប់មានត្រជាក់ចិត្ត បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ១០០ យួរ ជួយដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៃខេត្តព្រះវិហារ។ ក្នុងការឧបត្ថម្ភរបស់លោក ឈិន រ៉ាវី និងភរិយា ម្ចាស់ភោជនីយដ្ឋានម្លប់មានត្រជាក់ចិត្ត
បានចំណាយនូវថវិកាផ្ទាល់ខ្លួនរបស់លោក និងភរិយារបស់លោក តាមរយៈអង្គភាពសារព័ត៌មាន flash News ជានិច្ចកាល លោក ឈិន រ៉ាវីតែងតែមិនភ្លេចទេ ក្នុងកិច្ចការងារបម្រើសង្គម ហើយលោកក៏ជាវីរៈកងទ័ពមួយរូបផងដែរ  លោកតែងតែបានគិតគូរ ជួយដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ដែលរងការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើ កម្ពុជា ។
ខ្ញុំបាទទុំ រតនា តំណាងដ៏ខ្ពង់ខ្ពស់របស់ អង្គភាព flash News  សូមជូនពរ លោកឈិន រ៉ាវី និងភរិយាក្រុមគ្រួសារ រកស៊ីទទួលទានមានបាន ជាពិសេសមុខរបរសម្រាប់ភោជនីយដ្ឋាន សូមឱ្យមានការគាំទ្រពីអតិថិជននិងភ្ញៀវកាន់តែច្រើន និងសូមបានជួបតែនិងពុទ្ធពរទាំងឡាយបួនប្រការ គឺ.! អាយុ វណ្ណៈ សុខៈ ពលៈ និងបដិធានៈកុំបីឃ្លៀងឃ្លាតឡើយ  ជាពិសេសលោកប្រាថ្នាយ៉ាងណា សូមឱ្យបានសម្រេចដូចបំណងប៉ងប្រាថ្នា៕

error: Content is protected !!