Sun. Nov 9th, 2025

លោក ឯម ទី ចៅសង្កាត់បារ៉ុងក្រុងអរិយក្សត្រ បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ២០០ យួរ ជួយដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៃខេត្តព្រះវិហារ

លោក ឯម ទី ចៅសង្កាត់បារ៉ុងក្រុងអរិយក្សត្រ ឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ២០០ យួរ ជួយដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៃខេត្តព្រះវិហារ។ ក្នុងការឧបត្ថម្ភរបស់លោក ឯម ទី ចៅសង្កាត់បារុងក្រុងអរិក្សត្រ បានចំណាយនូវថវិកាផ្ទាល់ខ្លួនរបស់លោក តាមរយៈអង្គភាពសារព័ត៌មាន flash News ជានិច្ចកាល លោក ឯម ទី តែងតែមិនភ្លេចទេ ក្នុងកិច្ចការងារបម្រើសង្គម លោកតែងតែបានគិតគូរ ជួយដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ដែលរងការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើ កម្ពុជា ។
ខ្ញុំបាទទុំ រតនា តំណាងដ៏ខ្ពង់ខ្ពស់របស់ អង្គភាព flash News  សូមជូនពរ លោក ឯម ទី ចៅសង្កាត់បារ៉ុង ក្រុងបារីក្សត្រ និងភរិយាក្រុមគ្រួសារ ជួបតែនិងពុទ្ធពរទាំងឡាយបួនប្រការ គឺ.! អាយុ វណ្ណៈ សុខៈ ពលៈ និងបដិធានៈកុំបីឃ្លៀងឃ្លាតឡើយ  ជាពិសេសលោកប្រាថ្នាយ៉ាងណា សូមឱ្យបានសម្រេចដូចបំណងប៉ងប្រាថ្នា៕

error: Content is protected !!