Tue. Oct 7th, 2025

ថ្មីទៀតហើយ ទីតាំងឃ្លាំងស្តុកសាច់បង្កកគ្រប់ប្រភេទ និងផលិតផលគ្រឿងទេសជាច្រើនមុខ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប.ចុះបង្ក្រាបនិងត្រួតពិនិត្យ ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញគ្រប់ប្រភេទ..

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥
គេឃើញមាន មន្ត្រីអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការអ្នកប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  (ក.ប.ប)  បានសហការជាមួយមន្ត្រីជំនាញផ្នែកសុខាភិបាល  សុព្វពេទ្យ មន្ត្រីគយ និងបានសហការជាមួយមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យ ទីតាំងឃ្លាំងស្តុក សាច់បង្កក និងប្រហិត ផលិតផល គ្រឿងទេសប្រលាក់សាច់គ្រប់ប្រភេទ របស់ថៅកែជាជនជាតិចិន ដែលមានទីតាំង ឃ្លាំងស្តុកគ្មានយីហោ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១  ក្នុង ភូមិច្រេះ សង្កាត់គក់ឃ្លាង ខណ្ឌសែនសុខ រាជធានី ។  ដើម្បីត្រួតពិនិត្យ ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ សាច់បង្កក ប្រហិរគ្រប់ប្រភេទទាំងនោះ ។
នៅក្នុងការចុះបង្ក្រាប ទីតាំងឃ្លាំងស្តុក សាច់បង្កក និងប្រហិត ផលិតផលគ្រឿងទេសគ្រប់ប្រភេទ នៅទីតាំងខាងលើ  គេពុំទាន់ដឹងថា រកឃើញចំនួនសាច់បង្កក ប្រហិត ផលិតផលគ្រប់ប្រភេទ  មានចំនួញប៉ុន្មានឲ្យពិតប្រាកដនោះ នៅឡើយទេ។
បើយោងតាម បុគ្គលិកអ្នកដឹកសាច់បង្កកដាក់ទៅឲ្យម៉ូយៗ នៅទីនោះបានឲ្យដឹងថា  ទីតាំងឃ្លាំងខាងលើនេះគឺជាកន្លែងស្តុកសាច់ក្លាសសេ ជាប្រភេទ ប្រហិតសាច់គោសាច់ជ្រូក សាច់ទា សាច់មាន និងសាច់ក្លាស សេរគ្រប់ប្រភេទ និងមានគ្រឿងទេស សម្រាប់ប្រឡាក់សាច់គ្រប់ប្រភេទផងដែរ។

បើយោងតាមមន្ត្រី(ក.ប.ប)មួយរូបបានឱ្យដឹងថា  ក្នុងការចុះបង្ក្រាបនេះមិនមានអីការលាក់បាំងនោះទេ ក៏ប៉ុន្តែអ្នកសារព័ត៌មានចូលទៅខាងក្នុងដើម្បីសុំសហការ ត្រូវបានប្រាប់សន្តិសុខ ដែលចាំទ្វារនៅខាងមុខ បានដេញអ្នកសារព័ត៌មានចេញមិនឱ្យថតនិងយកព័ត៌មាននោទេ។

ពាក់ព័ន្ធជុំវិញករណីការបង្ក្រាប  ឃ្លាំងស្តុក សាច់ក្លាសេ និងប្រហិតក្លាសសេគ្រប់ប្រភេទ  មានច្បាប់ ឬអត់ច្បាប់ឬសាច់បង្កកក្លាសេមានគុណភាព ឬមិនមានគុណភាពយ៉ាងណានោះ ដោយគេរង់ចាំរបាយការណ៍សរុបពីមន្ត្រីអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការអ្នកប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  (ក.ប.ប)  ក្នុងការអនុវត្តច្បាប់ខាងលើនេះសិន ៕

✓គូបញ្ជាក់ផងដែរថា÷ ក្នុងប្រតិបត្តិការការចុះបង្ក្រាបរបស់មន្ត្រីជំនាញ ពាក់ព័ន្ធខាងលើ  គេឃើញបានចំណាយពេល តាំងពីព្រឹកមកទល់ត្រឹមម៉ោង 12:30ថ្ងៃត្រង់នេះពុំទាន់បានបញ្ចប់នៅឡើយទេ ។

រាល់ការចុះផ្សាយនៅអត្ថបទខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺ ពីមន្ត្រីនិងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីអំពី ច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា ៕

You missed