
នាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ ២០២៥ លោក ប៉ាងលីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបន្តដឹកនាំ ក្រុមការងាររដ្ឋបាលរបស់ខណ្ឌ ក្រោមការចង្អុលបង្ហាញ របស់ លោកសក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។ ដើម្បីបន្តកិច្ចការងារ សម្របសម្រួលនិងរុះរើ ទៅលើប្រជាពលរដ្ឋរូបណាដែលបានសាងសង់លំនៅឋាន កេងប្រវ័ញ្ច ចំណីផ្លូវរបស់រដ្ឋ ដែលជាកត្តាធ្វើឲ្យ ផ្លូវរួមតូច មានការកកស្ទះក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនាមកិច្ចការងាររដ្ឋបាលរបស់ខណ្ឌ ដែលបានដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា ក្នុងកិច្ចការបន្ត ជារៀងរាល់ថ្ងៃ ដោយមិនសំចៃកម្លាំង ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ត្រូវតែចុះធ្វើឱ្យដល់ ទីកន្លែង តាមភូមិសង្កាត់ នីមួយៗឲ្យខាងតែបាន ហើយក៏មិនបានកាន់ជើងចំពោះប្រជាពលរដ្ឋរូបណាដែលមានកំហុស និងមិនមានបក្សពួកនោះឡើយ ។
មានប្រជាពលរដ្ឋជាច្រើនអបអរសាទរចំពោះចំណាត់ការរបស់លោកប៉ាលីដា អភិបាលរងខណ្ឌពោធិសែនជ័យ ក្នុងកិច្ចការងារបែបសកម្មដូចភ្លៀងរលឹម ដូចជា កាយស្តាប្រព័ន្ធលូបង្ហូរទឹកនៅទីកន្លែងណាដែលមានការកកស្ទះ ដើម្បីជាការឆ្លើយតបទៅដល់បងប្អូនប្រជាពលរដ្ឋនៅរដូវកាលជំនន់ទឹកភ្លៀង។ ជាពិសេស ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយបរិស្ថានល្អ បន្តការរស់នៅមានផាសុខភាពល្អជាការរួមចំណែកមួយជួយទៅដល់សង្គម ក្នុងន័យ កម្ពុជាស្អាតខ្មែរធ្វើបាន៕













You must be logged in to post a comment.