Fri. Feb 21st, 2025

ភ្នំពេញ÷ កាលពេលវេលាម៉ោង 7:00 យប់ថ្ងៃទី ៩ កុម្ភៈឆ្នាំ ២០២៥ សមត្ថកិច្ច  ខណ្ឌពោធិ៍សែនជ័យបានធ្វើការ ចុះទៅបង្ក្រាប ទីតាំងលក់បុកល្ហុងមួយកន្លែង (យីហោ ចែមុំបុកល្ហុង)  ស្ថិតនៅទីតាំងបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោតសង្ស័យថាមានបង្កប់សេវាកម្មផ្លូវភេទ  ដោយក្នុងចុះប្រតិបត្តិការរបស់សមត្ថកិច្ច បានរកឃើញទីតាំងចំណុចខាងលើ ឃើញថា មាន សេវាបម្រើផ្លូវភេទយ៉ាងពិតប្រាកដមែន។  និងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១១នាក់រួមទាំងម្ចាស់ទីតាំង ដើម្បីយកទៅសួរនាំ និងចាត់ការតាមនីតិធីច្បាប់នូវម្ចាស់ទីតាំងខាងលើដែលបានប្រព្រឹត្តអំពើដែលខុសច្បាប់ ៕
ប្រភព : News4 Youth

You missed