Fri. Dec 27th, 2024

នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ៅង២ រសៀល លោកសាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ច ចុះបិទទីតាំងល្បែងសុីសង ឡូតូ មួយកន្លែងស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ក្រោយពីអជ្ញាធរចុះត្រួតពីនិត្យ ពឹតជាបើកល្បែងស៊ីសងខុសច្បាប់ ពឹតប្រាកដមែន ក៏បានដកហូតសំភារ:មួយចំនួន យកទៅរក្សារទុកនៅសង្កាត់ស្ទឹងមានជ័យ៣ ដោយលោកចៅសង្កាត់ បានគោរពទៅតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំសង្កាត់មានសុវត្ថិភាព  ។

✓គួររំលឹកផងដែរថា  សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានមានប្រសាសន៍ថា÷  មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ពង្រីកទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់ក៏ដោយ សម្ដេចក៏បានបន្ត សូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត ទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន នៅដែនសមត្ថកិច្ចរបស់ខ្លួន  ក្នុងករណីមានបើកល្បែងបន្តទៀតសូមចាត់វិធានការជាបន្ទាន់ និងរាយការណ៍ជូនសម្ដេចដោយត្រង់ៗ  ពីព្រោះពេលវេលានេះនិងបន្តទៅមុខ គីជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ការបង្កើតនូវល្បែងស៊ីសងនេះហើយធ្វើឲ្យអំពើហិង្សាក្នុងគ្រួសារបានកើតឡើងជាញឹកញាប់និងចោលួចឆក់ប្លន់ ក្មេងទំនើង។ល។  

អ្នកសារព័ត៌មានគ្រាន់តែជាការចូលរួមចំណែកមួយ នូវវិធានការអប់រំណែនាំរបស់រាជរដ្ឋាភិបាល នូវភូមិឃុំ មានសុវត្ថិភាព គ្មានល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ចោរឆក់ ចោរប្លន់ ក្មេងទំនើង គ្រឿងញៀនជាដើម។ល។

You missed