
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើបណ្ដាញសង្គមផេកផ្លូវការរបស់ឯកឧត្តមបានឲ្យដឹងថា÷
ហេតុការណ៍នេះ អាចកើតឡើងដោយអចេតនា ចេញពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ពិតណាស់ ភាគីបងស្រី និងប្អូនស្រីទាំងពីរ សុទ្ធតែមានការគិតគូរ និងហេតុផលរៀងខ្លួន ដែលនាំឱ្យឈានដល់ករណីនេះ។ ប្រតិកម្ម និងទង្វើមួយចំនួនដែលបានបង្ហាញឡើង ទោះជាអចេតនាក្តី គឺជាចំណុចដែលសង្គមធ្វើការវាយតម្លៃ និងពិបាកក្នុងការទទួលយក។ ទោះយ៉ាងណា ខ្ញុំសង្ឃឹមថារឿងនេះនឹងវិលត្រឡប់ទៅស្ថានភាពធម្មតាវិញដោយមិនមានការវាយប្រហារបន្តទៅលើភាគីម្ខាងណាបន្តក្នុងសាច់រឿងនេះ ព្រោះខ្ញុំគិតថាដើមហេតុចេញពីរឿង អចេតនាដោយចៃដន្យ។
ករណីនេះក៏ជាការរំលឹកឱ្យយើងបានយល់ និងប្រកាន់ខ្ជាប់តាមលទ្ធភាពដែលអាចធ្វើទៅបាននូវការអត់ឱន អធ្យាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមក នៅក្នុងសង្គមជាតិមួយ ពិតជាមានសារសំខាន់ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬមានមូលហេតុអ្វីផ្សេងៗក៏ដោយ។



You must be logged in to post a comment.