Sat. Jun 13th, 2026

Category: ព័ត៍មានសន្តិសុខសង្គម

សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង ១៨រូប ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដាក់ពន្ធនាគារបណ្តោះអាសន្ន

សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង ១៨រូប ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដាក់ពន្ធនាគារបណ្តោះអាសន្ន ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកហុក ពៅ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង១៨រូប ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធី ។ ជនទាំង១៨រូប មានជនជាតិចិនចំនួន១៤នាក់ ,ជនជាតិម៉ាឡេស៊ី០២នាក់ ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ស្រី) និងខ្មែរ ចំនួន០១នាក់ (ស្រី) ។ ជនត្រូវចោទទាំង១៨រូបនេះ…

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង ៥០នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានបន្តការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams នៅទីតាំងផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង៥០នាក់ ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ឧត្តមសេនីយ៍ឯក…

រថយន្ដ MERCEDES BENZ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកមនុស្សស្លា-ប់៦នាក់ ទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង, ជនបង្កគេចខ្លួនបាត់ សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ និងកំពុងតាមស្រាវជ្រាវ…

(បាត់ដំបង)៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG…

ចាប់ពីថ្ងៃទី១១ដល់១៥ខែមីនានេះជនបរទេស ១,៤២០នាក់ បានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លងដែនស្នាក់នៅខុសច្បាប់

ចាប់ពីថ្ងៃទី១១ដល់១៥ខែមីនានេះជនបរទេស ១,៤២០នាក់ បានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លងដែនស្នាក់នៅខុសច្បាប់ នៅថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ១,៤២០នាក់ (ស្រី ១៦៩នាក់) មាន២៣សញ្ជាតិ រួមមាន យ៉ូហ្គង់ដា កេនយ៉ា ឥណ្ឌា ចិន នីហ្សេរីយ៉ា ហ្គាណា…

រឿងករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ៗកំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម!

រឿងករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ៗកំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម! វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …”…

សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យទីតាំងស្នាក់នៅ១៣៤ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់ មួយចំនួនពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា

សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យទីតាំងស្នាក់នៅ១៣៤ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់ មួយចំនួនពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះរដ្ឋបាលពិនិត្យទីតាំងស្នាក់នៅ១៣៤ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់មួយចំនួន ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ស្នាក់នៅដោយខុសច្បាប់ និងលបលួចឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ។ ការបន្តចុះពិនិត្យរដ្ឋបាលទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកអភិបាលរងរាជធានីភ្នំពេញ០៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , កម្លាំងកងរាជអាវុធហត្ថរាជធានី , និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌចំនួន០២ គឺខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានត្រួតពិនិត្យលើជនបរទេសសរុប៥៩៨នាក់ (ស្រី១៦៧នាក់)…

សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនជាតិបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ

សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនជាតិបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានចុះរដ្ឋបាលពិនិត្យជនបរទេសនៅចំណុចចំនួន០២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ការបង្ក្រាបនេះ ធ្វើឡើងតបតាមបទបញ្ជារបស់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ នឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេសសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)…

ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍

ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិនម្នាក់ អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ អ្នកបើកបរបានបើកក្នុងល្បឿនលឿន…

យោងតាម÷លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ឃាត់ខ្លួនជនសង្ស័យ ២១នាក់ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបសំបុក Online Scam ក្នុងសង្កាត់អូរបែកក្អម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះនៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ មនុស្សប្រុសស្រីទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ ក្នុងនោះស្ត្រី ១នាក់ និង នេប៉ាល់ចំនួន២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។…

ជនបបរទេស ៨៣៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ជនបបរទេស ៨៣៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៨៣៥នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន កាមេរូន នីហ្សេរីយ៉ា លីប៊េរីយ៉ា ហ្វីលីពីន…

error: Content is protected !!