ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិល ត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ…!
ខេត្តកំពង់ស្ពឺ៖ ដីដែលមិនមានទិន្នន័យក្នុងទំនប់អូរក្រាំងអំបិល ពេលនេះ ត្រូវបានប្រភពបង្ហើបថា ក្រុមឈ្មួញកំពុងសំរុកកាយអាចម៍ដីទៅចាក់ តែមិនមានប្រភពបញ្ជាក់ថា គេចាក់ដើម្បីយកធ្វើអ្វីនោះទេ ។ ក្រុមគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនោះ ត្រូវបានសង្ស័យថា ជាគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានសកម្មភាពជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនៅជិតនោះដែរ។ ករណីនេះ ធ្វើឲ្យមហាជនមន្ទិលសង្ស័យថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះខ្លះ?។ រឿងរ៉ាវជីកស្តារអាងទំនប់អូរក្រាំងអំបិលនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ចង់ដឹងចង់ឮថា តើមន្ទីរ និងក្រសួងពាក់ព័ន្ធអនុញ្ញាតិច្បាប់ត្រឹមណា? បានជាក្រុមគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានខ្នងបង្អែកជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលមួយរូប ជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលទៅហើយនោះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថាលោកថៅកែ លឹម ចាន់ថុល ជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះលើសច្បាប់កំណត់…