Tue. Jul 22nd, 2025

Category: ព័ត៍មានផ្សេងៗ

អ្នកគាំទ្រ ស្រាបៀរកម្ពុជា មានការអស់សង្ឃឹមជាខ្លាំង ខណៈ ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចេញបំភ្លឺ តបមកកាន់ អតិថនពីរនាក់ប្ដីប្រពន្ធ ដែលឈ្នះរង្វាន់ឡាន នៅខេត្ដព្រៃវែង

ព្រៃវែង៖ ក្រោយពីផ្ទុះរឿង រវាងអតិថិជនគាំទ្រស្រាបៀរកម្ពុជា ដែលបានទិញស្រាបៀរពីក្រុមហ៊ុន ចំនួន ១៣២ កេស ដើម្បីធ្វើពិធីជប់លៀងឡើងគេហដ្ឋាន កាលពីចុងខែមករាកន្លងទៅ ដែលពួកគាត់អះអាងថា ពួកគាត់ទាំងពីរ ទទួលបានសន្លឹកឆ្នោតផ្សងសំណាងចំនួន ២សន្លឹកពិតប្រាកដមែន ហើយរូបគាត់ទាំងពីរ ក៏ជាបេក្ខជនឈ្នះរង្វាន់ឡាន Ford Ranger 2024 ផងដែរ បែរជាមិនទទួលបានឡាន ដូចការប្រកាសរបស់ក្រុមហ៊ុន ម្នាក់ជាប្ដីមានឈ្មោះ វ៉ា ង៉ុយ និងប្រពន្ធមានឈ្មោះ តុង ស្រៀង រស់នៅក្នុងឃុំ កោះរការ ស្រុកពាមជរ…

អធិការក្រុងច្បារមនវ័យក្មេងសំអាង ផានី កាន់តំណែងបាន៦ខែ ត្រូវបានថ្នាក់លើដកតំណែងវិញ..

ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួង មហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមជុំវិញ…

ក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តប្ដឹងអតីតបុគ្គលិកម្នាក់ទៅកាន់តុលាការពីបទ:រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល

(ភ្នំពេញ)៖ ជនត្រូវចោទឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ អតីតបុគ្គលិកផ្នែកលក់ត្រូវបានក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ដដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទៈរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ក្រោយពីបានកិបកេងដកហូតលុយក្រុមហ៊ុនអស់ប្រមាណជិត២ម៉ឺនដុល្លារ ដែលបានប្រព្រឹត្តិនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ក្រោយពីទទួលបានបណ្ដឹងរបស់ក្រុមហ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខៈ៤២៧៦ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ទៅចៅក្រមស៊ើបដោយចោទប្រកាន់ជាផ្លូវការលើឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ អតីតបុគ្គលិកផ្នែកលក់ឲ្យក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ដពីបទៈរំលោភលើទំនុកពិសេស ដោយអភិបាល…

មហាជន រង់ចាំមើលថា តើ អគ្គនាយក ក្រុមហ៊ុនសា្របៀរកម្ពុជា ព្រមបើករង្វាន់រថយន្ដ ជូនពីរនាក់ប្ដីប្រពន្ធ វ៉ា ង៉ុយ និង តុង ស្រៀង ដែរឬទេ?

ខេត្ដព្រៃវែង៖ មហាជន និងប្រជាពលរដ្ឋក្នុងឃុំកោះរការ ស្រុកពាមជរ ពិតជាមានការហួសចិត្ដ ត្បិតអី ត្រូវរង្វាន់ឡាន បែរបុគ្គលិកក្រុមហ៊ុន ស្រាបៀរកម្ពុជា រកលះថា ខុសគោលការណ៍ ហើយបែរជាចង់បើកឱ្យជាទូរសព្ទដៃទៅវិញ ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានជាច្រើនអង្គភាព មហាជនជាច្រើន បានបញ្ចេញមតិរិះគន់ខ្លាំងៗ ទៅកាន់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានពោលថា «កម្មវិធីស្អីក៏ដោយ អោយតែគេទិញស្រាបៀរយើង ដល់កំណត់ត្រូវបានសន្លឹកឆ្នោតផ្សងសំណាង គឺត្រូវអោយគេ មិនត្រូវនិយាយបង្វៀង កេងបន្លំ រង្វាន់អតិថិជនទេ បើទស្សបីគេទិញស្រាបៀររបស់អ្នក យកទៅផឹកអាំងខ្មោចខ្លែមក៏ដោយ អោយគេត្រូវរង្វាន់ គឺក្រុមហ៊ុនអោយគេ»…

អតិថជន របស់ស្រាបៀរកម្ពុជា កើតទុក្ខមិនសុខចិត្ដ ខណៈត្រូវរង្វាន់ឡាន តែបានទូរសព្ទដៃ

ព្រៃវែង៖ អតិថិជន ប្ដីប្រពន្ធពីរនាក់ រស់នៅឃ្មុំកោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញការមិនសុខចិត្ដចំពោះក្រុមហ៊ុន ស្រាបៀរកម្ពុជា ខណៈដែលរូបគាត់ត្រូវរង្វាន់ឡាន តាមរយៈការចាប់ឆ្នោត បែរជាបុគ្គលិករបស់ក្រុមហ៊ុន បើកឱ្យជាទូរសព្ទទៅវិញ ប៉ុន្ដែរូបគាត់មិនព្រមទទួល។ សូមបញ្ជាក់ផងដែរថា អ្នកដែលត្រូវរង្វាន់តាមរយៈការចាប់ឆ្នោត មានឈ្មោះ វ៉ា ង៉ុយ ជាប្ដី និង តុង ស្រៀង ជាប្រពន្ធ អ្នកទាំងពីរបានរៀបរាប់ដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពួកគាត់ទាំងពីរបានទិញស្រាបៀរកម្ពុជា ចំនួន…

ទីតាំងល្បែងសុីសងជល់មាន់តាមប្រពន្ធ័អនឡាញ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុកឃុំស្វាយប្រទាល ស្រុកស្អាង ប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត!

ខេត្តកណ្តាល៖ ទីតាំងបនល្បែងសុីសង ជាច្រើនកន្លែង កំពុងតែបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងរលូន តាមបណ្តាលភូមិនានាក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ហាក់បីដូចជាកំពុងផ្គើន បទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងទីតាំងនៅក្នុងឃុំស្វាយប្រទាល៖១.ទីតាំងនៅភូមិលេខ ៣ ឃុំស្វាយប្រទាល២.ទីតាំងស្ថិតនៅភូមិពោធិ៍បាន ឃុំស្វាយប្រទាល៣.ទីតាំងស្ថិតនៅភូមិបឹងជ្រែង ឃុំស្វាយប្រទាល៤.ទីតាំងស្ថិតនៅភូមិលេខ៩ ឃុំស្វាយប្រទាល៥.ទីតាំងស្ថិតនៅភូមិព្រែកតាតាន់ ឃុំ ស្វាយប្រទាល៦.ទីតាំងស្ថិតនៅភូមិបារ៉ែន ឃុំស្វាយប្រទាល៧.ទីតាំងស្ថិតនៅ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល៨.ទីតាំងស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល លេងតាមទូរសព្ទ័ដៃ។ នេះគ្រាន់តែឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រាប់ទ្រោះៗមានចំនួនប៉ុន្នឹង នៅមិនទាន់អស់ផងទេ…

រឿងមន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មប្រមូលលុយពីអាជីវករនៅផ្សារមាសបានប្រគល់លុយជូនវិញ ហើយចប់បញ្ហា?

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីផ្ទុះព័ត៌មានករណីរឿងមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។ អាចនិយាយបានថាគឺរួចខ្លួនហើយ។ មិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះទេ ។ មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឧបាសក ហេង ស៊ីវ៉ារ៉ូ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសក ហេង ស៊ីវ៉ារ៉ូ ត្រូវជាបងបង្កើតរបស់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំង ស្លន់ស្លោបិទទ្វារតូប ខ្លាចគយចាប់ផាកពិន័យ បង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី(ក.ប.ប)ធ្វើសុីសោះ

កំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់ និងដកហូតយកទូរស័ព្ទកន្លងមក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញ៉ាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ រឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស ។ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។ ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ…

គ្រាប់កាំភ្លើងយន្ត២ការ៉ុងនៅគុណភាពថ្មីស្រឡាងត្រូវបានក្រុមទាហានប្រទះឃើញនៅជាប់ព្រំដែនកម្ពុជា

គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រចំនួន០៦កេះសរុប៥១០គ្រាប់ត្រូវបានក្រុមទាហានថៃដើល្បាតប្រទះឃើញជនមិនស្គាល់មុខបានយកមកកប់ក្នុងរណ្តៅដោយគ្រប់ស្លឹកឈើពីលើក្នុងព្រៃនៅក្បែព្រំដែនកម្ពុជានៅចំណុចភូមិណងបន ក្រុមទី១៤ឃុំធុងខណាន ស្រុកសយដាវខេត្តចន្ចថាបូរីប្រទេសថៃ ទល់មុនភូមិសំរោងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ កាលពីដើមឆ្នាំ២០២៤ក្រុមទាហានថៃក៏ធ្លាប់ដើរល្បាតប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌនិងគ្រាប់កាំភ្លើងយន្តជាច្រើនដែលត្រូវបានគេកប់លាក់ទុកដោយគ្របស្លឹកឈើពីលើនៅក្នុងទឹកដីថៃក្បែរព្រំដែនកម្ពុជានៅចំណុចទីតាំងខាងលើបីលើកមកហើយ ៕

You missed